ប្រធាន EC ទទួលស្គាល់កំហុសរបស់ EU
(VOVWORLD) - នាថ្ងៃទី ៥ ឧសភា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បានបង្ហាញថា៖ ការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសគឺជា «សោកនាដកម្ម» ដែលមូលហេតុមួយគឺផលវិបាកនៃកំហុស ក្នុងអតីតកាលរបស់ប្លុកនេះ។
ប្រធាន EC ទទួលស្គាល់កំហុសរបស់ EU |
(VOVworld) – នាថ្ងៃទី ៥ ឧសភា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បានបង្ហាញថា៖ ការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសគឺជា «សោកនាដកម្ម» ដែលមូលហេតុមួយគឺផលវិបាកនៃកំហុស ក្នុងអតីតកាលរបស់ប្លុកនេះ។ ថ្លែងមតិនៅទីក្រុង Florence អ៊ីតាលី ប្រធាន EC លោក Juncker បានព្រមានអំពីបណ្ដាការចរចារស្មុគស្មាញខាងមុខ ព្រមទាំង ថ្លែងសន្ទរកថាដែលមានចរិតលក្ខណៈសម្របសម្រួលបន្ទាប់ពីបណ្ដាជំនួបដំបូង ស្តីអំពីដំណើរការ Brexit បានក្លាយទៅជាការជជែកវ៉ែកញែករវាងមជ្ឈដ្ឋានមន្ត្រី EU និងអង់គ្លេស។ មន្ត្រីរូបនេះក៏បានរំលឹកថា៖ មិនមែន EU ប៉ះពាល់អង់គ្លេស ទេ នោះគឺអង់គ្លេសចាកចេញពីប្លុកនេះដោយខ្លួនឯង។ នេះគឺជាការខុសប្លែក ដែលគប្បីយល់ឲ្យបានច្បាស់នាប៉ុន្មានឆ្នាំខាងមុខ។ លោក Juncker បានទទួលស្គាល់ថា៖ នាអតីតកាល EU បាននាំចេញការកំណត់ជាច្រើននិងមានកាយវិការធ្វើអន្តរាគមន៍ចូលក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវរៀបចំការចរចារសមភាពនិងមានចរិតលក្ខណៈស្ថាបនាជាមួយអង់គ្លេសដែលទាក់ទិនដល់បញ្ហា Brexit ដោយមានគោលដៅរក្សាទំនាក់ទំនងដៃគូល្អប្រសើររវាងភាគីទាំងពីរ៕