ប្រធាន EC ព្រមានថាទ្វីបអឺរ៉ុបនឹងរង្គោះរង្គើបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលី

(VOVWORLD) -នាថ្ងៃទី ២២ កុម្ភៈ ប្រធានគណកម្មធិការអឺរ៉ុប (EC) លោក Jean – Claude Juncker បានព្រមានថា៖ ទីផ្សារហិរញ្ញវត្ថុក្នុងតំបន់នឹង រង្គោះរង្គើបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលីនាខែមិនាខាងមុខ ព្រមទាំងបានឲ្យដឹងថា៖ Brussels បានត្រៀមរៀបចំសម្រាប់ សេណារីយ៉ូដ៏អាក្រក់បំផុត។
 
ប្រធាន EC ព្រមានថាទ្វីបអឺរ៉ុបនឹងរង្គោះរង្គើបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលី - ảnh 1 ប្រធាន EC ព្រមានថាទ្វីបអឺរ៉ុបនឹងរង្គោះរង្គើបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលី

តាមផែនការ អ៊ីតាលីនឹងរៀបចំការបោះឆ្នោតរដ្ឋសភានាថ្ងៃទី ៤ មិនាខាងមុខ។ យោងតាមការស្ទង់មតិនានាបានសរឲ្យឃើញថា សម្ព័ន្ធភាពរវាងគណបក្សប្រឆាំងស្ដាំកណ្ដាលនិយម Forza និងគណបក្សស្ដាំនិយមប្រឆាំងអន្តោប្រវេសន៍ នឹងកាន់អំណាចនៅប្រទេសនេះ។

អញ្ជើញថ្លែងមតិនៅក្នុងព្រឹត្តិការណ៍មួយនៅ Brussels នោះ លោក Juncker បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) នឹងអាចឆ្លងកាត់ សប្ដាហ៍ដ៏សំខាន់មួយ ដោយសារឥទ្ធិពលនៃការបោះឆ្នោតនៅអ៊ីតាលី និងការបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់នឹងបញ្ចប់នាថ្ងៃទី ៤ មិនាដដែល ខណៈដែលលទ្ធផលនៃការធ្វើប្រជាមតិចំពោះសមាជិកគណបក្សសង្គមប្រជាធិបតី (SPD) ស្ដីពីការដែលសម្ព័ន្ធភាពកាន់អំណាច ជាមួយគណបក្សចម្រុះអភិរក្សត្រូវបានប្រកាស។

ទោះជាយ៉ាងណា ក៏លោក Juncker នៅតែសម្ដែងជំនឿជាក់ថា អឺរ៉ុបកំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ បន្ទាប់ពីវិបត្តិជាច្រើនឆ្នាំ ដែលទាក់ទិននឹង អន្តោប្រវេសន៍ eurozone និង Brexit។ លោករូបនេះបានសង្កត់ធ្ងន់ថា៖ “សាររបស់ខ្ញុំនាពេលនេះគឺយើងមិនអាចពន្យាពេលបានឡើយ ពោលគឺអឺរ៉ុបគប្បីបង្កើនល្បឿន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ