ប្រព័ន្ធការពារកាំជ្រួចផ្លោងរួម​ជាបញ្ហាស្នូលក្នុងទំនាក់ទំនង​រុស្សី​-NATO


ប្រព័ន្ធការពារកាំជ្រួចផ្លោងរួម​ជាបញ្ហាស្នូលក្នុងទំនាក់ទំនង​រុស្សី​-NATO - ảnh 1
ប្រព័ន្ធការពារកាំជ្រួច​ Iskander ​របស់រុស្សី​(រូបថត៖Internet)
បណ្តាការធ្វើសមយុទ្ធរួម​ លើម៉ាស៊ីនកំព្យួទ័រ​រវាងរុស្សីនឹងអង្គការសន្ធិសញ្ញា 
មហាសាគរអាត្លងទិច (NATO)​ អំពីការការពាកាំជ្រួចផ្លោង​បានសរឲ្យឃើញថា៖ 
ប្រព័ន្ធការពារកាំជ្រួចផ្លោងរួម ១ ​អាចធានាលទ្ធផលល្អបំផុតចំពោះភាគីទាំង​២ ។​នេះជាសេចក្តីប្រកាសរបស់នាយអគ្គសេនាធិការកងទ័ពរុស្សី​ Nikolai Makarov 
នាថ្ងៃទី​២៥មេសា​ក្រោយពី​កិច្ចប្រជំក្រុមប្រឹក្សារុស្សី​-  NATO នៅបែលហ្សីច។​ នៅ
ក្នុងកិច្ចប្រជុំ នេះដែរ លោក Nikolai Makarov ក៏បានប្រកាសថា៖រុស្សី​-  NATOត្រូវ
ការបើកទូលាយ កិច្ចសហប្រតិបត្តិការយោធាថែមទៀត។​ក៏ប៉ុន្តែ​លោកសង្កត់ធ្ងន់
ថា៖បញ្ហាស្នូលក្នុង ទំនាក់ទំនងសហប្រតិបត្តិការរុស្សី​-  NATO ​នៅតែជាការស្វែង
រកដំណោះស្រាយសំរាប់ បញ្ហាការពាកាំជ្រួចផ្លោង។ក្នុងថ្ងៃដដែល ​អ្នកនាំពាក្យ 
NATO​បានឲ្យដឹងថា៖អគ្គលេខា ធិការរង NATO ​Alexander versbou​ នឹងចូលរួម
សន្និសីទអន្តរជាតិ១ស្តីអំពីការការពារ កាំជ្រួចផ្លោងដោយក្រសួងការពារប្រទេស
រុស្សីរៀបចំនៅទីក្រុងម៉ូស្កូវចាប់ពីថ្ងៃទី​៣​ដល់ទី​៤​ ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ