ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាមឈានដល់កម្រិតខ្ពស់ ទី ២ ក្នុងតារាងចំណាត់របស់អង្គការសុខភាពពិភពលោក
(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមបានផលិតវ៉ាក់សាំងចំនួន ១១ មុខ ដើម្បីការពារជំងឺចំនួន ១១ ប្រភេទ។ ក្រៅពីនោះ វៀតណាមនៅផលិតវ៉ាក់សាំងជាច្រើនទៀត ដូចជាវ៉ាក់សាំងបង្ការជំងឺផ្តាសាយតាមរដូវ គ្រុនផ្ដាសាយបក្សី H5N1 ជំងឺ រាគរូស ជាដើម។
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៧ ខែមេសាបានប្រកាសជាផ្លូវការថា៖ ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាម (NRA) បានឈានដល់កម្រិតខ្ពស់ទី ២ ក្នុងតារាងចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក លើប្រព័ន្ធគ្រប់គ្រងជាតិ។
ដំណើរការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាម ត្រូវបានអនុវត្តន៍តាមឧបករណ៍វាយតម្លៃស្តង់ដារអន្តរជាតិ (GBT) ដែលមានមុខងារនិងលក្ខណៈវិនិច្ឆ័យជាក់លាក់ជាច្រើន ដើម្បីធានានូវគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលចរាចរនៅក្នុងទីផ្សារ។
សូមគូសបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រជាតិអំពីវ៉ាក់សាំងរបស់វៀតណាមត្រូវបានរក្សានិងអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឆ្លើយតបនឹងតម្រូវការវ៉ាក់សាំងក្នុងប្រទេស រួមចំណែកបង្កើតមូលដ្ឋានសម្រាប់ប្រព័ន្ធនេះ ក្លាយជាស្ថាប័នគ្រប់គ្រងមានកិត្យានុភាព ដែលនាំចេញវ៉ាក់សាំងផលិតក្នុងប្រទេស ហើយក៏បានរួមចំណែកដល់សង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងសកលផងដែរ។ បច្ចុប្បន្ននេះ វៀតណាមបានផលិតវ៉ាក់សាំងចំនួន ១១ មុខ ដើម្បីការពារជំងឺចំនួន ១១ ប្រភេទ។ ក្រៅពីនោះ វៀតណាមនៅផលិតវ៉ាក់សាំងជាច្រើនទៀត ដូចជាវ៉ាក់សាំងបង្ការជំងឺផ្តាសាយតាមរដូវ គ្រុនផ្ដាសាយបក្សី H5N1 ជំងឺរាគរូស ជាដើម៕