ប្រព័ន្ធទិន្នន័យអត្តសញ្ញាណពលរដ្ឋគឺជាជំហានលោតផ្លោះនៅក្នុងដំណើរការធ្វើកំណែទម្រង់អភិបាលកិច្ចជាតិតាមទិសទំនើប
(VOVWORLD) - ថ្លែងក្នុងពិធីបូកសរុបការកសាងនិងអនុវត្តន៍ គម្រោងមូលដ្ឋានទិន្នន័យជាតិអំពីទីប្រជុំជន; គម្រោងផលិត ផ្តល់ និងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណនិងពិធីប្រកាសប្រតិបត្តិការផ្លូវការនៃប្រព័ន្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមិថុនានៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រើប្រាស់ធនធានទិន្នន័យតាមវិធីជាក់ស្តែងនិងមានប្រសិទ្ធភាព។
ដំណើរការជាផ្លូវការនូវប្រព័ន្ធទិន្នន័យជាតិស្តីពីទីប្រជុំជន (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “បន្តជំរុញការតភ្ជាប់ទំនាក់ទំនង ការប្រាស្រ័យទាក់ទងនិងការផ្តល់សេវាសាធារណៈតាមអនឡាញ រវាងរដ្ឋាភិបាលនិងក្រសួង សាខា ភ្នាក់ងាររដ្ឋបាលគ្រប់លំដាប់ថ្នាក់ អង្គការនយោបាយនិងសង្គមពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិដទៃទៀតដើម្បីបម្រើឱ្យមានប្រសិទ្ធភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩”។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជឿជាក់ថា ការប្រកាសជាផ្លូវការនៃប្រព័ន្ធទិន្នន័យជាតិអំពីទីប្រជុំជននិងប្រព័ន្ធអត្តសញ្ញាណប័ណ្ណពលរដ្ឋបានប្រតិបតិ្តការគឺជាចំណុចលេចធ្លោ ដ៏សំខាន់និងជាជំហានថ្មីក្នុងដំណើរការធ្វើកំណែទម្រង់អភិបាលកិច្ចជាតិតាមទិសទំនើប ជាពិសេសការគ្រប់គ្រងអភិវឌ្ឍន៍និងការគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិនិងក្នុងតំបន់៕