ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរិះគន់លើការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង

(VOVWORLD) -     គេហទំព័រផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស Uriminzokkiri នៃប្រទេស    កូរ៉េខាងជើងកាលពីថ្ងៃទី ១៨ ខែមេសា បានរិះគន់លើការធ្វើសមយុទ្ធរួមនាពេលថ្មីៗនេះរវាងកូរ៉េខាងត្បូងនិងអាមេរិកដោយចោទប្រកាន់ថាទីក្រុងសេអ៊ូលមិនបំណងចង់   អនុវត្តកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាងឡើយ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរិះគន់លើការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង - ảnh 1 ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរិះគន់លើការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង

ទាក់ទងនឹងការធ្វើសមយុទ្ធរបស់យោធាកូរ៉េខាងត្បូងនិងការធ្វើសមយុទ្ធមួយផ្សេងទៀតដែលទាក់ទងនឹងកងម៉ារីនអាមេរិកដែលមកពីបញ្ជាការដ្ឋានប៉ាស៊ីហ្វិកគេហទំព័រ Uriminzokkiri បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះបានធ្វើឱ្យមាន"ការព្រួយបារម្ភនិងការខឹងសម្បារ" ព្រមទាំងធ្វើឱ្យបំផ្លាញសន្ដិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េ» ក៏ដូចជាបង្កើនបរិយាកាសសង្គ្រាមរួមទាំងហានិភ័យនៃសង្គ្រាមផងដែរ។ បទអន្តរគមន៍ខាងលើនេះបញ្ជាក់ថាទីក្រុងសេអ៊ូលគ្មានបំណងរក្សាកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាងក្នុងអំឡុងពេលកិច្ចប្រជុំអន្តរកូរ៉េនាខែកញ្ញាឆ្នាំ ២០១៨ ឡើយព្រមទាំងចោទប្រកាន់ចំពោះសេចក្តីសម្រេចរបស់កូរ៉េខាងត្បូងក្នុងការពន្យារពេលធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក  គឺគ្រាន់តែជាការក្លែងបន្លំ ដើម្បីលាក់លៀមគោលបំណងនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ