ប្រព័ន្ធផ្សព្វផ្សាយជំរុញឲ្យសហភាពអឺរ៉ុបបង្កើនការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

(VOVWORLD) - នាថ្ងៃទី ១៥ ខែមិថុនា ស្ថានីយ៍ទូរទស្សន៍ គ្រឹះបោះពុម្ពផ្សាយនិងអ្នកសារព័ត៌មានមួយក្រុមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប (EC) ចាត់វិធានការខ្លាំងក្លាថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅលើបណ្តាញអ៊ិនធឺរណែត ដូចជា Google ឬហ្វេសប៊ុក។

ក្នុងចំណោមប្រទេសហត្ថលេខី មានសហភាពអ្នកកាសែតអឺរ៉ុប ក្រុមប្រឹក្សាបោះពុម្ពផ្សាយអឺរ៉ុបនិងសម្ព័ន្ធសមាគមទូរទស្សន៍ពាណិជ្ជកម្មអឺរ៉ុប។ សេចក្តីថ្លែងការណ៍រួមនេះបានលើកឡើងក្តីបារម្ភអំពីការរីករាលដាលនៃព័ត៌មានមិនពិត នៅលើបណ្តាញអ៊ិនធឺរណែត ក្នុងពេលមានជំងឺរាតត្បាត ដែលត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាពសាធារណៈ។

កាលពីថ្ងៃទី ១០ ខែមិថុនា សហភាពអឺរ៉ុប (EU) បានដាក់ចេញនូវវិធានការណ៍ថ្មីៗជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងបរិបទនៃការឆ្លងមេរោគផ្លូវដង្ហើម COVID-19។ សហគមន៍អឺរ៉ុបអំពាវនាវដល់អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានឱ្យចាត់វិធានការឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការប្រកាសរបាយការណ៍ប្រចាំខែ ស្តីពីវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយបណ្តាញទាំងនេះកំពុងប្រតិបត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ