ប្រព័ន្ធផ្សព្វផ្សាយបារាំងចុះផ្សាយអំពីពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu របស់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៧ ឧសភា ប៉ុស្តិ៍ទូរទស្សន៍បារាំងដូចជា៖ TF1, France Info, Euronews, TV5 Monde, France 24... បានចុះផ្សាយព័ត៌មានយ៉ាងលម្អិតអំពីពិធី រំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu របស់វៀតណាមដែលធ្វើ ឡើងនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ដោយមានវត្ដមានរបស់រដ្ឋមន្ត្រី ក្រសួងកងទ័ពបារាំងលោក Sébastien Lecornu និងរដ្ឋលេខាធិការទទួលបន្ទុកអតីត យុទ្ធជននិងការចងចាំពីសង្គ្រាម លោកស្រី Patricia Mirallès នៅក្នុងពិធីនេះ។

ប្រព័ន្ធផ្សព្វផ្សាយបារាំងចុះផ្សាយអំពីពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu របស់វៀតណាម - ảnh 1ប៉ុស្តិ៍ទូរទស្សន៍បារាំង France 24 ចុះផ្សាយអំពីពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ
Dien Bien Phu។ (រូបថត៖ VNA)
ដោយមានចំណងជើងថា "៧០ ឆ្នាំនៃ Dien Bien Phu៖ វៀតណាមរំលឹកខួបជាមួយភ្ញៀវមកពីបារាំង" កាសែត Le Figaro បានពិពណ៌នាយ៉ាងលម្អិតអំពីពិធីមិទ្ទីញ ដ៏ឱឡារិកនេះ។ យោងតាមអ្នកនិពន្ធអត្ថបទនេះ វត្តមានរបស់រដ្ឋមន្ត្រីកងទ័ពបារាំង លោក Sébastien Lecornu និងរដ្ឋលេខាធិការទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំ ពីសង្គ្រាមលោកស្រី Patricia Mirallès គឺជាសក្ខីភាពនៃការផ្សះផ្សាដែលកំពុងប្រព្រឹត្ត ទៅ។ កាសែតបានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលធ្លាប់មានសង្គ្រាមនេះ នាសព្វថ្ងៃមានភាពស្និទ្ធស្នាលជាច្រើន។
"Dien Bien Phu ក្រឡេកមើលទៅក្រោយ ៧០ ឆ្នាំ" គឺជាចំណងជើងនៃអត្ថបទ ដែលបានចុះផ្សាយនៅលើទស្សនាវដ្តីការពារជាតិបារាំង។ យោងតាមកាសែតនេះ ការដួលរលំនៃកងទ័ពបារាំងនៅ Dien Bien Phu បានពន្លឿនការចរចាលើកិច្ចព្រម ព្រៀងទីក្រុងហ្សឺណែវ ... ៧០ ឆ្នាំក្រោយមក វត្តមាននៅក្នុងពិធីរំលឹកខួបនៅវៀតណាម របស់លោករដ្ឋមន្ត្រីកងទ័ព Sébastien Lecornu គឺជានិមិត្តសញ្ញាដ៏ខ្លាំងក្លា បង្ហាញពី បំណងប្រាថ្នាចង់កសាងទំនាក់ទំនងថ្មី ជាពិសេសនៅអាស៊ីអាគ្នេយ៍។
ចំណែកកាសែត l'Humanité បានចាត់ទុក Dien Bien Phu ជាជំហានសំខាន់ក្នុង ដំណើរការលុបបំបាត់អាណានិគមនិយម។ យោងតាមកាសែតនេះ Dien Bien Phu គឺជានិមិត្តរូបនៃការរំដោះពីនឹមត្រួតត្រារបស់របបអាណានិគមនិយម និងដណ្ដើមឯករាជ្យជាតិ ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ