ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីចុះផ្សាយអត្ថបទជាច្រើនពីកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កាសែតធំៗ ជាច្រើននៅប្រទេស ម៉ាឡេស៊ី បានចុះផ្សាយអត្ថបទស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសកម្មភាពផ្សេងៗទៀតនៃប្លុក ក្រោមអធិបតីភាពរបស់វៀតណាម ប្រធានអាស៊ាន ២០២០។

កាសែត New Straits Times ដែលជាកាសែតឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ី បានចុះផ្សាយនូវព័ត៌មានដែលថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៦ ខែមិថុនា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀត ណាមនឹងធ្វើជាប្រធាននៃកិច្ចសន្ទនាជាច្រើនរវាងមេដឹកនាំអាស៊ាននិងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក៏ដូចជាតំណាងយុវជននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិសេសស្តីពីខ្លឹមសារនៃការពង្រឹងតួនាទីស្ត្រីក្នុងយុគសម័យឌីជីថល។ កាសែតម៉ាឡេស៊ីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងតំបន់។

ទន្ទឹមជាមួយគ្នានោះ កាសែត The Star ក៏បានយកចិត្តទុកដាក់ចំពោះរាល់កិច្ចប្រជុំរបស់អាស៊ានដែលរៀបចំឡើងដោយប្រទេសវៀតណាម។ អត្ថបទដែលមានលក្ខណៈពិសេសនៅក្នុងនាទីអាស៊ាន + នៃកាសែតនេះ គឺជាអត្ថបទដែលមានចំណងជើងថា “អាស៊ានចាំបាច់ត្រូវតែមានភាពសកម្មជាងមុនក្នុងការដោះស្រាយបញ្ហាប្រឈម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ