ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអូទ្រីស នាថ្ងៃទី២៥ ខែកក្កដា បានបន្តផ្សព្វផ្សាយព័ត៌មានអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអូទ្រីស របស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយា ដែលបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ក៏ដូចជាឱកាសសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងទំនាក់ទំនង ឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូន។
ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong - ảnh 1ប្រធានរដ្ឋ លោកVo Van Thuong និងលោកជំទាវភរិយាអញ្ជើញថតរូបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស Alexander Van der Bellen និងលោកជំទាវភរិយា (រូបថត៖ TTXVN)

គេហទំព័ររបស់រដ្ឋ Burgenland ប្រទេសអូទ្រីស (burgenland.at) បានចុះផ្សាយថា ថាមពលកកើតឡើងវិញគឺជាការផ្តោតសំខាន់នៃកិច្ចពិភាក្សានៅវិមាន Esterházy រវាងលោកប្រធានរដ្ឋ Vo Van Thuong និងរដ្ឋបាលរដ្ឋ Burgenland។ អត្ថបទដកស្រង់ប្រសាសន៍របស់លោកប្រធានរដ្ឋ Vo Van Thuong ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងតំបន់ Burgenland និងមូលដ្ឋាននានារបស់វៀតណាមនឹងជាកម្លាំងចលករសម្រាប់ទំនាក់ទំនងល្អរវាងអូទ្រីស និងវៀតណាមនាពេលអនាគត។

លើសពីនេះ គេហទំព័រព័ត៌មានអូទ្រីសជាច្រើនផ្សេងទៀត ដូចជា៖ កាសែតស្តង់ដារ (derstandard.de), កាសែត Kronen Zeitung (krone.at), kurier.at, wienerbezirksblatt.at, regionews.at,... ក៏បានរាយការណ៍យ៉ាងច្បាស់ពីសកម្មភាពរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅប្រទេសអូទ្រីស ដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាមួយសកម្មភាពដ៏ក្រាស់ក្រែលក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ