ប្រព័ន្ធផ្សព្វផ្សាយអូទ្រីស៖ វៀតណាមគឺជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំង COVID-19

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា កាសែតស្តង់ដារអូទ្រីស បានចុះផ្សាយនូវអត្ថបទវិភាគមួយដែលមានចំណងជើងថា “គ្មានករណីស្លាប់ពីវីរុស Corona និងមានតែការឆ្លងថ្មីចំនួន ២ ក្នុងរយៈពេល ១១ ថ្ងៃប៉ុណ្ណោះ - វៀតណាមបានក្លាយជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19”។ 

អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមត្រឹមតែជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រភពកម្លាំងក៏បានកំហិតប៉ុណ្ណោះ ប៉ុន្តែបានទប់ស្កាត់ការផ្ទុះឡើង COVID-19 យ៉ាងមានប្រសិទ្ធិភាព តាម រយៈចំណាយសមរម្យនិងមិនចាំបាច់ប្រើបច្ចេកវិទ្យាព្យាបាលថ្លៃនោះឡើយ។

គិតត្រឹមថ្ងៃទី ១៥ ខែមេសារហូតមកដល់ពេលនេះ វៀតណាមមានតែករណីឆ្លងថ្មីចំនួន ២ នាក់ប៉ុណ្ណោះ។ អត្ថបទនេះ ក៏បានដកស្រង់នូវការវិភាគនិងការព្យាករណ៍មួយចំនួនថាខឿនសេដ្ឋកិច្ចដែលមានចំនួនប្រជាជន ៩៥ លាននាក់ ហើយផ្អែកលើការនាំចេញរបស់វៀតណាមនេះ នៅតែបង្ហាញសញ្ញារីកលូតលាស់និងរងការខូចខាតតិចដោយសារ COVID-19។ ទាំងនេះគឺជាលទ្ធផលដែលជាប្រាថ្នារបស់ប្រទេសជាច្រើនផងដែរ។

នៅចុងបញ្ចាប់ អត្ថបទនេះបានសន្និដ្ឋានថា គំរូនៃការប្រយុទ្ធប្រឆាំងនឹង COVID-19  របស់ វៀតណាម សមនឹងប្រទេសនានារួមទាំងប្រទេសអភិវឌ្ឍន៍ដើម្បីសិក្សាក្នុងបរិបទនៃការរីករាល ដាលនៃ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ