ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តល់ហេតុផលចំនួន ៤ ដើម្បីជួយវៀតណាមក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគផលិតកម្ម
(VOVWORLD) - យោងតាមបណ្តាញព័ត៌មាន tradefinanceglobal.com ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានក្លាយជាគោលដៅនាំមុខគេសម្រាប់ការវិនិយោគក្នុងវិស័យផលិតកម្ម ដែលមានភាពទាក់ទាញជាងប្រទេសអាស៊ាន-៤ (ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន)។
ទំព័រនេះបង្ហាញអំពីហេតុផលចំនួនបួន ដែលធ្វើឱ្យវៀតណាមមានភាពទាក់ទាញជាងអ្នកវិនិយោគសម្រាប់បណ្តាប្រទេសអាស៊ាន-៤ ដោយសារតម្លៃពលកម្មទាប រួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សាមញ្ញ លទ្ធភាពទទួលបានពាណិជ្ជកម្មសេរីកាន់តែប្រសើរ និងស្ថិរភាពនយោបាយ។ ក្នុងចំណោមនោះ ស្ថិរភាពនយោបាយដើរតួនាទីយ៉ាងសំខាន់។ យោងតាមសន្ទស្សន៍របស់ធនាគារពិភពលោក (WB) វៀតណាមជាប់ចំណាត់ថ្នាក់ លើប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទាក់ទងនឹងស្ថិរភាពនយោបាយ និងគ្មានអំពើហិង្សា។
គេហទំព័រនេះវាយតម្លៃថា ការរួមបញ្ចូលគ្នានៃកត្តាទាំងបួនខាងលើគឺគ្រប់គ្រាន់ណាស់ ដើម្បីបង្កើតភាពទាក់ទាញរបស់វៀតណាមសម្រាប់អ្នកវិនិយោគ។ នៅពេលដែលរដ្ឋាភិបាលបន្តអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជុំវិញពិភពលោក និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ស្ថានភាពរបស់វៀតណាមជា "មជ្ឈមណ្ឌលផលិតកម្មដែលកំពុងកើនឡើង" នឹងត្រូវបានពង្រឹងបន្ថែមទៀតជាពុំខាន៕