ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang

(VOVWORLD) - ចាប់តាំងពីបានទទួលដំណឹងថា លោកប្រធានរដ្ឋវៀតណាម Tran Dai Quang ទទួលមរណភាពនាថ្ងៃទី២១ខែកញ្ញាមក  ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់នូវសេចក្តីប្រកាសមរណទុក្ខនិងការដកស្រង់ភ្ជាប់ជាមួយជីវប្រវត្តិសង្ខេបរបស់ប្រធានរដ្ឋ លោក Tran Dai Quang រួមទាំងការរួមចំណែកដ៏លេចធ្លោបំផុតរបស់លោកប្រធានចំពោះស្រុកកំណើតនិងមាតុប្រទេស។ 
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថតៈ VOV)

កាសែត Granma របស់គុយបាបានសរសេរថា “ប្រជាជនគុយបាបានប្រកៀកស្មាជាមួយប្រជាជនវៀតណាមជានិច្ចចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang”។ អត្ថបទនេះបានលើកឡើងថា ការលាចាកលោករបស់លោកប្រធានរដ្ឋ វៀតណាម  គឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែសម្រាប់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះរដ្ឋាភិបាលនិងប្រជាជនគុយបានៅលើផែនគ្រឹះនៃទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការទៀតផង។ រីឯកាសែត Prensa Latina  បានចាត់ទុកលោក Tran Dai   Quang គឺជា “មិត្តភក្តិដ៏ធំ” ម្នាក់របស់គុយបា ដែលបានរួមចំណែកជម្រុញខ្លាំងទំនាក់ទំនងប្រវត្តិសាស្រ្តនៃចំណងមិត្តភាពជាបងប្អូននៃប្រជាជាតិទាំងពីរ។

កាសែត China Daily របស់ចិនក៏បានចុះផ្សាយអត្ថបទស្តីពីថ្ងៃធ្វើការ ចុងក្រោយរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang តាមរយៈសកម្មភាពទទួលជួប សន្ទនាជាមួយប្រធានគណៈប្រតិភូដែលចូលរួមមហាសន្និបាតបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី១៤ ដែលបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ ២ ថ្ងៃមុនពេលលោកលាចាកលោក។

ក្នុងពេលជាមួយគ្នានោះ កាសែត Gazeta ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ក៏បានរំលឹកពីការរួមចំណែកដ៏សំខាន់របស់លោកប្រធានរដ្ឋ Tran Dai Quang ចំពោះទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី។

ខណៈពេលដែល ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកដូចជាជាទូរទស្សន៍ CNN, វ៉ាស៊ីនតោន Post បានកោតសរសើរការរួមចំណែកយ៉ាងធំធេងរបស់ប្រធានរដ្ឋលោក Tran Dai Quang ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីដោយបានគូសញ្ញាពិសេសតាមរយៈកិច្ចចរចាជាមួយប្រធានាធិបតីពីរអាមរិកពីររូបគឺលោក Barack Obam និងលោកប្រធានាធិបតី Donald Trump ។

បណ្តាញព័ត៌មានសំខាន់ ៗ របស់ជប៉ុនដូចជា NHK, Japan News, Japan Times និង Asahi សុទ្ធតែបានរំលឹកឡើងវិញនូវជីវប្រវត្តិក្នុងនោះបានលើកឡើងពីមុខតំណែងសំខាន់ដែលប្រធានរដ្ឋ Tran Dai Quang កាន់ពីឆ្នាំ១៩៧៥មកផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ