ប្រមុខតំបន់ពិសេសរដ្ឋបាលហុងកុង (ចិន) ប្រកាសដកចេញសេចក្តីព្រាងច្បាប់បត្យាប័ន
(VOVWORLD) - នាថ្ងៃទី៤ ខែកញ្ញា ប្រមុខតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោកស្រី Carrie Lam បានប្រកាសជាផ្លូវការចំពោះការដកសេចក្តីព្រាងច្បាប់បត្យប័នដែលធ្លាប់បានធ្វើឲ្យជំលោះក្នុងរយៈពេលច្រើនខែកន្លងមក។
ប្រមុខតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោកស្រី Carrie Lam (រូបថត៖ vov.vn) |
ក្នុងសេចក្តីប្រកាសមួយ លោកស្រី Carrie Lam បានឲ្យដឹងថា រដ្ឋអំណាចនឹងដកជាផ្លូវការនូវសេចក្តីព្រាងច្បាប់បត្យាប័នសម្រាប់ជនសង្ស័យទៅកាន់ចិន ដើម្បីយកមកកាត់ទោសផងដែរ។ គួរជម្រាបថា នាថ្ងៃទី ៣ ខែកញ្ញា លោកស្រី Carrie Lam បានប្រកាសផ្តល់អាទិភាពចម្បងរបស់រដ្ឋអំណាចហុងកុងនិងប្រជាជនភាភច្រើន គឺជា«ការរារាំងអំពើហឹង្សានិងស្តារឡើងវិញនូវភាពសុខសាន្តត្រាណក្នុងសង្គមហុងកុង»។ លោកស្រីក៏បានលើកច្បាស់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ច្បាប់ត្រូវតែរក្សានិងគោរពតាម ដើម្បីចាត់ការរាល់អំពើដែលបង្កភាពវឹកវរ ការបំផ្លាញនិងការធ្វើបាតុកម្មខុសច្បាប់ផងដែរ៕