ប្រមុខបេសកកម្មតំណាងរបស់វៀតណាមនៅបរទេសត្រូវយកផលប្រយោជន៍ជាតិជាអាទិភាពចម្បងបង្អស់

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយប្រធានបេសកកម្មតំណាងវៀតណាមនៅបរទេសសម្រាប់អាណត្តិ ២០២៣- ២០២៦។

ប្រមុខបេសកកម្មតំណាងរបស់វៀតណាមនៅបរទេសត្រូវយកផលប្រយោជន៍ជាតិជាអាទិភាពចម្បងបង្អស់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកត់សម្គាល់ថា ប្រមុខបេសកកម្មតំណាងរបស់វៀតណាមនៅក្រៅប្រទេស គឺជាអ្នកតំណាងបក្ស និងរដ្ឋក្នុងប្រទេសសាមី អនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម។ ដូច្នេះ ប្រមុខនៃបេសកកម្មតំណាងរបស់វៀតណាមនៅក្រៅប្រទេសត្រូវដាក់ផលប្រយោជន៍ជាតិជាចម្បងបង្អស់ និងឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ ត្រូវធ្វើបច្ចុប្បន្នភាពទាំងស្រុងនូវស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ ដើម្បីផ្សព្វផ្សាយទៅកាន់ប្រទេសសាមី។

“កិច្ចការបរទេសគឺជាការងារសំខាន់ដែលទទួលបានការយកចិត្តទុកដាក់ របស់ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ រដ្ឋសភា គឺជាស្ថាប័នតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គឺជាស្ថាប័ននីតិប្បញ្ញត្តិខ្ពស់បំផុតរបស់រដ្ឋ។ កិច្ចការបរទេសរបស់រដ្ឋសភាបានតភ្ជាប់សេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសនានា ព្រមទាំងតភ្ជាប់គោលនយោបាយ និងចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាមជាមួយដៃគូ។ ដោយអត្ថន័យជ្រាលជ្រៅនោះ ស្នើឱ្យប្រមុខបេសកកម្មតំណាងរបស់វៀតណាមនៅក្រៅប្រទេស ធ្វើសមកាលកម្មនូវបណ្តាញកិច្ចការបរទេស ក្នុងនោះមានកិច្ចការបរទេសនៃរដ្ឋសភា ក្នុងស្មារតីពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសសាមី ដើម្បីបង្កើតទំនាក់ទំនងល្អប្រសើរល្អជាមួយសមាជិកសភានៃប្រទេសម្ចាស់ផ្ទះ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យប្រមុខនៃបេសកកម្មតំណាងរបស់វៀតណាម នៅក្រៅប្រទេស រួមវិភាគទានយ៉ាងសកម្មក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ និងការពារសន្តិសុខជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ