ប្រមុខ NATO អញ្ជើញប្រធានាធិបតីជាប់ឆ្នោត Joe Biden ឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្លុកនៅទីក្រុងប្រ៊ុចសែល

(VOVWORLD) -  អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO បានអញ្ជើញប្រធា នាធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden ឱ្យមកចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីចូលកាន់តំណែង។ 

កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការ NATO និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ដែលក្នុងនោះមន្ត្រីទាំងពីររូបបានស្នើឱ្យលោក Joe Biden បង្កើតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញនិងជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោននៅឆ្នាំក្រោយ។

អគ្គលេខាធិការអង្គការ NATO បានថ្លែងអំណរគុណដល់លោក Biden ដែលបានធ្វើជាអ្នកគាំទ្រយូរអង្វែងរបស់ NATO និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈលោក Michel បានស្នើឲ្យបង្កើតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឱ្យកាន់តែរឹងមាំថែមទៀត៕

 

 

ប្រមុខ NATO អញ្ជើញប្រធានាធិបតីជាប់ឆ្នោត Joe Biden ឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្លុកនៅទីក្រុងប្រ៊ុចសែល - ảnh 1 លោក Jens Stoltenberg (ខាងស្តាំ) និងលោក Biden (រូបថត៖ nato.int)

កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការ NATO និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ដែលក្នុងនោះ មន្ត្រីទាំងពីររូបបានស្នើឱ្យលោក Joe Biden បង្កើតទំនាក់ទំនង ឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ និង ជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោននៅឆ្នាំក្រោយ។

អគ្គលេខាធិការអង្គការ NATO បានថ្លែងអំណរគុណដល់លោក Biden ដែលបានធ្វើជាអ្នកគាំទ្រយូរអង្វែងរបស់ NATO និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈលោក Michel បានស្នើឲ្យបង្កើតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឱ្យកាន់តែរឹងមាំថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ