បរិមាណជនឥស្លាមជ្រុលនិយមបានកើនឡើងច្រើនបំផុតពីមុនមកនៅអាល្លឺម៉ង់បរិមាណជនឥស្លាមជ្រុលនិយមបានកើនឡើងច្រើនបំ
|
បរិមាណជនឥស្លាមជ្រុលនិយមបានកើនឡើងច្រើនបំផុតពីមុនមកនៅអាល្លឺម៉ង់ |
(VOV)_រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Thomas de Maiziere នាថ្ងៃទី១០
កញ្ញា បានជូនដំណឹងថា៖ បរិមាណជនឥស្លាមជ្រុលនិយម នៅប្រទេសនេះកំពុងស្ថិត
នៅកំរិតច្រើនបំផុតពីមុនមក។ ការព្រមាននេះត្រូវបានលោក Thomas de Maiziere
នាំចេញ ក្នុងឱកាស ១៥ឆ្នាំ មានការវាយប្រហារភេរវកម្ម (ថ្ងៃទី១១កញ្ញាឆ្នាំ២០0១)នៅ
អាមេរិក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖នៅអាល្លឺម៉ង់ មានមុខសញ្ញាជាង
៥០០នាក់អាចវាយប្រហារភេរវកម្មនៅក្នុងប្រទេស។ ទន្ទឹមនឹងនោះ មានមុខសញ្ញា៣
៦០នាក់ទៀត មានទំនាក់ទំនងជាមួយមុខសញ្ញាពោលខាងលើ។ លោក Thomas de
Maiziere ក៏បានអះអាងថា៖អាល្លឺម៉ង់កំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី
តាមដានមុខសញ្ញានានា និងត្រៀមរៀបចំសេណារីយ៉ូដាក់ពង្រាយកងទ័ពតាមដងវិថីនានា៕