បរិមាណភ្ញៀវទេសចរមកដល់ខេត្ត Quang Nam កើនឡើង ១៣ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១
(VOVWORLD) - ក្នុងចំណោមភ្ញៀវទេសចរជាង ៤,៣ លាននាក់មកខេត្ត Quang Nam មានភ្ញៀវអន្តរជាតិចំនួន ៤១១ ពាន់នាក់ កើនឡើង ២៦ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវទេសចរទៅទស្សនាទីក្រុងបុរាណ Hoi An ខេត្ត Quang Nam។ រូបថត៖ VOV |
ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរ ចំនួនជាង ៤,៣ លាននាក់ កើនឡើង ១៣ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។ ដើម្បីសម្រេចបានកំណើនគួរឲ្យចាប់អារម្មណ៍នេះ គឺអាស្រ័យដោយមានសកម្ម ភាពសម្បូរបែបនៃឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ និងដំណោះស្រាយជំរុញ តម្រូវការទេសចរណ៍។ ក្នុងចំណោមភ្ញៀវទេសចរជាង ៤,៣ លាននាក់មកខេត្ត Quang Nam មានភ្ញៀវអន្តរជាតិចំនួន ៤១១ ពាន់នាក់ កើនឡើង ២៦ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់ពីសកម្មភាពទេសចរណ៍ត្រូវបានបើកដំណើរការ ជាផ្លូវការ ខេត្ត Quang Nam បានម្ចាស់ការផ្សព្វផ្សាយ និងសម្របសម្រួលជាមួយខេត្ត ក្រុងនានានៅតំបន់ភាគកណ្តាល ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍។
ការបង្កើតការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្តាល ជាមួយនឹងមជ្ឈមណ្ឌលទេស ចរណ៍ធំជាងគេទាំងពីរគឺ រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ក៏នាំមកនូវចំនួនភ្ញៀវ ទេសចរក្នុងស្រុកគួរឲ្យកត់សម្គាល់សម្រាប់ខេត្ត Quang Nam និងតំបន់ភាគកណ្តាល។ ក្រៅពីតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ២ នោះគឺ ទីក្រុងបុរាណ Hoi An និង តំបន់ប្រាសាទ My Son ខេត្ត Quang Nam ក៏បានផ្តោតសំខាន់លើការកសាង ពង្រីក លំហជាមួយនឹងគោលដៅទេសចរណ៍ សេវាកម្មបៃតង វិសេសវិសាលជាច្រើន ដើម្បី ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក៕