|
គំនូរប្រជាប្រិយ Kim Hoang ស្ដីអំពីសត្វមាន់ |
(VOVworld) - កម្មវិធី “តេតវៀតណាម” កំពុងប្រព្រឹត្តទៅនៅតំបន់វិថីបុរាណ
ហាណូយ ដោយមានសកម្មភាពវប្បធម៌ជាច្រើនដើម្បីទទួលស្វាគមន៍និទាឃរដូវ
ឆ្នាំរកានព្វស័ក២០១៧។នៅវិថី Hang Bac ប្រព្រឹត្តទៅពិព័រណ៍គំនូរប្រជាប្រិយចំនួន
៣ប្រភេទរួមមានគំនូរ Hang Trong គំនូរ Kim Hoang និងគំនូរ Dong Ho។នៅវិថី Ma
May ឧទ្ទេសនាមអំពីបរិយាកាសទទួលបុណ្យតេតរបស់គ្រួសារ ហាណូយពីអតីត
កាលហើយតាំងបង្ហាញរូបថតស្ដីអំពីបុណ្យតេតទៀតផង។រីឯនៅវិថី Dao Duy Tu
ឧទ្ទេសនាមអំពីបរិយាកាសទទួលបុណ្យតេតក្នុងផ្ទះប្រពៃណី នៅតំបន់វាលសណ្ដ
Bac Bo។សកម្មភាពទាំងនេះសំដៅអភិរក្សនិងលើកតម្កើងតំលៃវប្បធម៌ប្រពៃណី
នាំមកជូនភ្ញៀវទេសចរ ជាពិសេសគឺមិត្តវ័យក្មេងនូវការយល់ដឹងអំពីលក្ខណៈវប្ប
ធម៌ប្រពៃណីរបស់ជនហាណូយពីអតីតកាល។លោកស្រី Tran Thuy Lan អនុ
ប្រធានគណៈកម្មការគ្រប់គ្រងវិថីបុរាណបានឲ្យដឹងថា៖
“នាងខ្ញុំមានគោលបំណងថា តាមរយៈកម្មវិធីវប្បធម៌ប្រពៃណីដូច្នេះគឺបណ្ដា
មិត្ត វ័យក្មេងនឹងមានការយល់ដឹងជាច្រើនថែមទៀតអំពីវប្បធម៌និងបុណ្យតេត
ប្រពៃណីរបស់ជីដូនជីតា”។
|
បរិយាកាសតេតប្រពៃណីនៅទីក្រុងហាណូយ |
រីឯលោក Tran Van Man ជាប្រជាពលរដ្ឋមួយរូបនៅវិថីបុរាណហាណូយ បាន
ចែករំលែកថា៖ “ខ្ញុំបានរស់នៅនៅទីក្រុងហាណូយតាំងពីប៉ុន្មានឆ្នាំលំបាកលំបិន
មកម្លេះ។ឥឡូវនេះ ខ្ញុំរំភើប ចិត្តយ៉ាងខ្លាំងណាស់ ព្រោះ នឹករលឹកដល់រូបភាពនៃ
អតីតកាល។ខ្ញុំមានគោល បំណងថា ការអភិវឌ្ឍន៍នៃវប្បធម៌បុរាណហាណូយ
ត្រូវបានបើកទូលាយថែម ទៀត មិនត្រឹមតែបានរៀបចំឡើងក្នុងបុណ្យតេត
ប៉ុណ្ណោះទេ”។
កម្មវិធី “តេតវៀតណាម” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ មករា ដល់ថ្ងៃទី១២
កុម្ភៈ៕