បរិយាកាសអំណរបុណ្យណូអែលពោរពេញប្រទេស
(VOVWORLD) - ប៉ុន្មានថ្ងៃនេះ បរិយាកាសបុណ្យណូអែល មានភាពអ៊ូអរពោរពេញប្រទេស។ វិហារនានាត្រូវបានតុបតែងយ៉ាងស្អាត សកម្ម ភាពសប្បុរសធម៌ត្រូវបានអនុវត្តន៍ ទូទាំងមូលដ្ឋាន... សម្រាប់បុណ្យណូអែលដ៏សុខសាន្តត្រាន។
វិហារត្រូវបានតុបតែងយ៉ាងស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន (រូបថត៖ nhandan.vn) |
នៅទីក្រុងហាណូយ បរិយាកាសបុណ្យណូអែលបានប្រព្រឹត្តទៅពេញផ្លូវ សួនកម្សាន្ត និងកន្លែងលក់ទំនិញ។ ប៉ុន្តែទីតាំងពិសេសបំផុតនៃរដ្ឋធានីគឺតំបន់វិហារដែលមានដើមស្រល់យក្សដែលមានកំពស់រហូតដល់ ១៥ ម៉ែត្រ តុបតែងយ៉ាងប៉ិនប្រសប់ និងមានតំបន់ទេសភាពតូចមួយនៅខាងមុខកន្លែងទទួលភ្ញៀវ។ លើសពីនេះ ផ្លូវចាស់ៗនៅកណ្តាលទីក្រុងហាណូយ និងព្រះវិហារនានានៃរដ្ឋធានីក៏ពោរពេញទៅដោយបរិយាកាសក្រហម និងបៃតងនៃបុណ្យណូអែលផងដែរ។ ភ្ញៀវទេសចរណ៍ និងយុវជនជាច្រើនបានចេញទៅកម្សាន្តជាមួយបរិយាកាសនៃពិធីបុណ្យ និងស្វាគមន៍បុណ្យណូអែលសុខសាន្តត្រាណ។
បរិយាកាសបុណ្យណូអែលនៅព្រះវិហារធំៗនៅទីក្រុង Hue (រូបថត៖ VOV) |
សព្វថ្ងៃនេះ ព្រះសហគមន៍កាតូលិក និងភូមិភាគកាតូលិកនៅក្នុងខេត្ត Dak Lak ត្រូវបានតុបតែងយ៉ាងសប្បាយ។ ជីវភាពសុខសាន្តត្រាណ និងសេដ្ឋកិច្ចកំពុងរីកចម្រើន ដូច្នេះអ្នកកាន់សាសនាកាតូលិកមានលក្ខខណ្ឌដើម្បីអបអរបុណ្យណូអែល និងឆ្នាំថ្មីកាន់តែពេញលេញ និងសប្បាយរីករាយ។
នៅខេត្ត Thua Thien - Hue ចាប់ពីដើមខែធ្នូ បរិយាកាសបុណ្យណូអែលមានសភាពអ៊ូអរ ពីទីប្រជុំជនក្នុងក្រុង រហូតដល់ជនបទ។ បុណ្យណូអែលនេះ ព្រះសហគមន៍កាតូលិក Hue មានសកម្មភាពស្ម័គ្រចិត្ដដ៏មានអត្ថន័យ និងជាក់ស្តែងជាច្រើន៕