ប្រយុទ្ធប្រឆាំងការរត់ពន្ធ​និងការក្លែងបន្លំពាណិជ្ជកម្ម

(VOVWORLD) -នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យអចិន្ត្រៃយ៍គណៈកម្មាការជាតិទទួលបន្ទុកការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ (គណៈកម្មាការជាតិលេខ ៣៨៩)។ 
ប្រយុទ្ធប្រឆាំងការរត់ពន្ធ​និងការក្លែងបន្លំពាណិជ្ជកម្ម - ảnh 1
 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh 

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើឲ្យខុទ្ទកាល័យអចិន្ត្រៃយ៍គណៈកម្មាការនេះកំណត់យ៉ាងច្បាស់លាស់ថា៖ ភារកិច្ចប្រយុទ្ធប្រឆាំង ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយគឺជាភារកិច្ចនយោបាយដ៏សំខាន់ចម្បង។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសង្កត់ធ្ងន់លើការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់កម្មាភិបាល បុគ្គលិកនៃខុទ្ធកាល័យអចិន្ត្រៃយ៍។ ផ្តោតសំខាន់លើការហាត់ពត់លត់ដំចរិយាមាយាទសីលធម៌ របៀបរស់នៅ និងបំពេញល្អនូវមុខងារ ក៏ដូចជាភារកិច្ចដែលត្រូវបានប្រគល់ជូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ