ប្រារព្ធទិវាបុណ្យ “ពោរពេញទៅដោយចំណងមិត្តភាពពិសេសវៀតណាម-ឡាវ”
(VOVWORLD) - នាថ្ងៃទី៨ ខែធ្នូ នៅទីក្រុង Dien Bien Phu ភាគខាងជើងវៀតណាម បាន ប្រារព្ធឡើងទិវាបុណ្យ “ពោរពេញទៅដោយចំណងមិត្តភាពពិសេសវៀតណាម-ឡាវ”។
កម្មវិធីសម្ដែងសិល្បៈនៅក្នុងពិធីប្រារព្ធ |
នេះជាព្រឹត្តិការណ៍សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបង្កើត ទំនាក់ទំនងការទូតវៀត ណាម-ឡាវ (១៩៦២-២០១៨) និងរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិ្តការវៀតណាម-ឡាវ (១៩៧៧-២០១៨) ផងដែរ។ អញ្ជើញថ្លែងនៅពិធីប្រារព្ធ លោក Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសង្កត់ ធ្ងន់ថា ទិវាបុណ្យនេះជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀត ណាម ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គី ភាពពិសេសនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកបានសង្កត់ធ្ងន់ថា៖
“នេះជាទិវាបុណ្យរបស់ជនរួមជាតិនៅខេត្តក្រុងព្រំដែននានា ហើយក៏ជា ឱកាសដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយកិច្ចការបរទេសនៅតំបន់ព្រំដែន ដើម្បី រួមចំណែកលើកស្ទួយការយល់ដឹងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជារបស់ ប្រជាជនក្នុងតំបន់អំពីការទទួលខុសត្រូវក្នុងការងារគ្រប់គ្រងផងដែរ”៕