ប្រារព្ធពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tien Giang
(VOVWORLD) - នាយប់ថ្ងៃទី១១ ខែមករា នៅទីក្រុង My Tho ខេត្ត Tien Giang ភាគខាងត្បូង វៀតណាម បានប្រារព្ធធ្វើឡើងពិធីបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tien Giang ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien។
ឈុតសម្ដែងសិល្បៈក្នុងពិធីបើកពិធីបុណ្យ |
ពិធីបុណ្យឆ្នាំនេះមានសកម្មភាពដ៏វិសេសវិសាលគួរអោយទាក់ទាញជា ច្រើនដូចជា ផ្សារណាត់ ពិព័រណ៍ពាណិជ្ជកម្ម ចំណីអាហារ សកម្មភាពវប្បធម៌ សិល្បៈ កីឡា ក្បួនដង្ហែរទូកផ្កា និងការបណ្ដែតប្រទីប ជាដើម។ លោក Tran Thanh Duc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានអោយ ដឹងថា៖
“យើងរៀបចំពិធីបុណ្យក្នុងពេលជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងដូច្នេះគឺដើម្បីឧទ្ទេសនាមអំពីសមិទ្ធផលសេដ្ឋកិច្ចសង្គមនានានៃខេត្ត Tien Giang ហើយក៏បានផ្សព្វផ្សាយអំពីទេសចរណ៍ទៀតផង។ ឆ្នាំនេះ យើងខ្ញុំនឹងរៀបចំក្បួនដង្ហែរ ទូកផ្កា សំដៅផ្សព្វផ្សាយអំពីទេសចរណ៍លើទន្លេបឹងបួរ ហើយយើងខ្ញុំក៏នឹងរៀបចំ ពិធីបិទបញ្ចប់នៅលើទន្លេផងដែរ”៕