ប្រារព្ធពិធីបុណ្យ Tan Vien Son Thanh និងបើកឆ្នាំទេសចរណ៍ Ba Vi ២០១៦

ប្រារព្ធពិធីបុណ្យ Tan Vien Son Thanh និងបើកឆ្នាំទេសចរណ៍ Ba Vi ២០១៦ - ảnh 1
ប្រារព្ធពិធីបុណ្យ Tan Vien Son Thanh និងបើកឆ្នាំទេសចរណ៍ Ba Vi ២០១៦


(VOVworld)-នាព្រឹកថ្ងៃទី២១កុម្ភៈ ពិធីបុណ្យ Tan Vien Son Thanh ឆ្នាំ២០១៦បាន
បើក ដ៏មហោឡារឹតនៅឃុំ Minh Quang ។ ក៏ក្នុងពិធីបុណ្យនេះ ស្រុក Ba Vi បានបើក
ឆ្នាំទេសចរណ៍ Ba Vi 2016 ។ ពិធីបុណ្យ Tan Vien Son Thanh បាន រៀបចំឡើងជារៀង
រាល់ឆ្នាំ សំដៅរំលឹកព្រះឥន្ទព្រះព្រហ្ម Tan Vien ជាព្រះឥន្ទ ព្រះព្រហ្មនាំមុខក្នុង
ចំណោមព្រះឥន្ទព្រះព្រហ្មអមតៈ ចំនួន៤រូប។

        រួមជាមួយប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ពិសេស ស្រុក Ba Vi នៅ ជាកន្លែងធម្មជាតិអំណោយផលដោយមានរួមនីយដ្ឋានជាច្រើន។ ដើម្បីជម្រុញ
វិស័យទេចរណ៍ ស្រុក Ba Vi បានសកម្មវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បង្កើនការ ងារផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ផងដែរ។​ថ្នាក់ដឹកនាំស្រុក Ba Vi បានអះ
អាងថានាពេលខាងមុខ ស្រុកនឹងបន្តពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌ លើកកំពស់
គុណភាពទំនិញ ធ្វើឲ្យពហុបែបនូវប្រភេទទេសចរណ៍ និងអភិវឌ្ឍន៍ផ្នែកទេសចរ ណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ