ប្រារព្ធពិព័រណ៍ “ដំណើរដើម្បីឈានដល់ក្ដីសុបិន្ត - រយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ”
(VOVWORLD) - ក្នុងឱកាសរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញ នាថ្ងៃទី១៩ ខែសីហា នៅសារមន្ទីរហូជីមិញ រដ្ឋធានីហាណូយ បានប្រារព្ធឡើងពិព័រណ៍ក្រោមប្រធានបទ “ដំណើរឈានដល់ក្ដីសុបិន្ត - រយៈ ពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ”។
ពិព័រណ៍ទាក់ទាញមហាជនមកទស្សនាយ៉ាងច្រើនកុះករ (រូបថត៖ dantri.com.vn) |
ដោយតាំងបង្ហាញឯកសារ វត្ថុ និងរូបថតចំនួន២៥០ ពិព័រណ៍នេះ បានឧទ្ទេសនាមដល់មហាជនអំពីសមិទ្ធផលលេចធ្លោនានារបស់វៀតណាមក្នុង រយៈពេល៥០ឆ្នាំកន្លងទៅ ដោយអនុវត្តជាក់ស្ដែងជាជំហានៗនូវបំណងប្រាថ្នា របស់លោកប្រធានហូជីមិញមុនពេលលាចាកលោកទៅ។ ពិព័រណ៍នេះមានផ្នែក ចំនួន៤នោះគឺ៖ រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ឆ្នាំ១៩៦៥-ឆ្នាំ១៩៧៥) កសាងឡើងវិញនិងការពារមាតុភូមិ (ឆ្នាំ១៩៧៥-ឆ្នាំ១៩៨៦) ផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ (ឆ្នាំ១៩៨៦-ឆ្នាំ១៩៩៥) សមាហរណកម្មនិងហោះឡើង (ឆ្នាំ១៩៩៥-ឆ្នាំ២០១៩)។ មកទស្សនាពិព័រណ៍ សាស្ត្រាចារ្យរង បណ្ឌិត Do Van Tru អនុប្រធាននិងជាអគ្គ លេខាធិការសមាគមន៍បេតិកភ័ណ្ឌវប្បធម៌វៀតណាម បានអោយដឹងថា៖
“មកទស្សនាពិព័រណ៍នេះ យើងអាចយល់បន្ថែមអំពីសមិទ្ធផលសំខាន់ៗ របស់ប្រទេសជាតិក្រោយរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញ។ នោះគឺពេលវេលាឡើងចុះរបស់ប្រទេសជាតិក្នុងការតស៊ូរំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ ក៏ដូចជាសមិទ្ធផលដែលវៀតណាមសម្រេច បានក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ។ បំណងប្រាថ្នាចុងក្រោយ របស់លោកប្រធានហូជីមិញនោះគឺប្រទេសជាតិដណ្ដើមបានឯករាជ្យ សេរីភាព ហើយប្រជាជនគ្រប់រូបសុទ្ធតែមានជីវភាពសម្បូរធូធារ ផងដែរ”៕