ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥
|
ប្រារព្ធមហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥ (VNP) |
Vovworld-ថ្លែងមតិបើកមហោស្រពតូរតន្ត្រីប្រពៃណិបណ្ដាប្រទេសអាស៊ាន
២០១៥ នាយប់ថ្ងៃទី១សីហានៅខេត្ត Thanh Hoa (ភាគកណ្ដាលវៀតណាម)
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍លោក Vuong Duy Bien បានសង្កត់
ធ្ងន់ថា តាមរយៈមហោស្រពតូរតន្ត្រីសំដៅឧទ្ទេសនាមនិងលើកដម្កើងតូរតន្ត្រី
ប្រពៃណីដ៏ថ្លៃថ្លារបស់បណ្ដាប្រទេសនៅដំបន់អាស៊ី-អាគ្នេយ៍ ផ្សព្វផ្សាយតំលៃ
សក្ដានុភាពបេតិកភ័ណ្ឌវប្បធម៍បណ្ដាប្រជាជាតិចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ។
មហោស្រពក៏ជាស្បានដើម្បីប្រជាជនបណ្ដាប្រទេសក្នុងដំបន់យល់ដឹងផ្សាភ្ជាប់
និងសាមគ្គីភាពរួមចំណែកនាំសហគមន៍អាស៊ានកាន់តែអភិវឌ្ឍន៍សម្បូររុងរឿង។
កម្មវិធីមហោស្រពនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃដោយមានឈុតសម្ដែង
មានខ្លឹមសារនិងទស្សនីយភាពដ៏សម្បូរបែប។ ក្នុងក្របខ័ណ្ឌមហោស្រពតូរតន្ត្រី
ប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥នៅមានការសន្ទនាវិទ្យាសាស្ត្រដោយ
ប្រធានបទ តូរ្យតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន-ឯកភាពក្នុងពហុបែប។
មហោស្រពនឹងបិទបញ្ចប់នាថ្ងៃទី៦សីហា៕