ប្រារព្ធមហោស្រពវប្បធម៌ជប៉ុន “Feel Japan in Viet Nam 2017” នៅទីក្រុងហូជីមិញ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ កក្ដដា មហោស្រពវប្បធម៌ជប៉ុន “Feel Japan in Viet Nam 2017” ត្រូវបានប្រារព្ធឡើងនៅទីក្រុងហូជីមិញវៀតណាម។ នេះជាលើកទី ៣ ដែលមហោស្រពត្រូវបានប្រារព្ធឡើងនៅវៀតណាម។
ប្រារព្ធមហោស្រពវប្បធម៌ជប៉ុន “Feel Japan in Viet Nam 2017” នៅទីក្រុងហូជីមិញ (internet) |
នាព្រឹកថ្ងៃទី ១៥ កក្ដដា មហោស្រពវប្បធម៌ជប៉ុន “Feel Japan in Viet Nam 2017” ត្រូវបានប្រារព្ធឡើងនៅទីក្រុងហូជីមិញវៀតណាម។ នេះជាលើកទី ៣ ដែលមហោស្រពត្រូវបានប្រារព្ធឡើងនៅវៀតណាម។
ជាមួយសារ “នាំបទដ្ឋានជប៉ុនមកវៀតណាម” មហោស្រពនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៥ និង ថ្ងៃទី ១៦ កក្ដដា ដោយមានសកម្មភាពសំបូរបែប វិសេសវិសាលនៃទឹកដីផ្ការសាគូរ៉ាដូជា៖ ឧទ្ទេសនាមទេសចរណ៍ជប៉ុន ជួបប្រាស្រ័យជាមួយតារាចម្រៀងវៀតណាមជាដើម។ អញ្ជើញមកទស្សនាមហោស្រពនេះ លោកស្រី Lam Khue មកពីខ័ណ្ឌ Binh Thanh ទីក្រុងហូជីមិញបានចែករំលែកថា៖
“នាងខ្ញុំ ចូលរួម Feel Japan បានពីរដងហើយ ហើយមានអារម្មណ៍ថាចូលចតិ្តខ្លាំងណាស់ ដោយសារនៅទីនេះមានទំនិញជប៉ុនជាច្រើនមុខ ហើយនាងខ្ញុំអាចទិញបានទួរដោយមានតម្លៃថោកបំផុតក្នុងឆ្នាំ។ ក្រៅពីនោះបានទស្សនាឈុតសម្ដែងសិល្បៈវប្បធម៌វិសិវិសាលមកពីជប៉ុន” ។
បណ្ដាស្តង់ទំនិញនៅមហោស្រពនេះបានឧទ្ទេសនាមទំនិញរាប់ពាន់មុខរបស់ពាណិជ្ជសញ្ញាល្បីឈ្មោះរបស់ជប៉ុនផងដែរ៕