|
ទិដ្ឋភាពនៃពិធីប្រារព្ធ |
(VOVworld) - នាព្រឹកថ្ងៃទី១៧ មិនា នៅរដ្ឋធានីហាណូយ មហោស្រពសារព័ត៌
មានទូទាំងប្រទេសវៀតណាមឆ្នាំ២០១៧បានប្រារព្ធឡើងជាផ្លូវការ។អញ្ជើញចូលរួម
ពិធីប្រារព្ធមានវត្តមានរបស់ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក
Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam។
ក្រោមប្រធានបទ “សារព័ត៌មានវៀតណាមអមដំណើរជាមួយប្រទេសជាតិក្នុង
បុព្វហេតុផ្លាស់ប្ដូរថ្មី” មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ស្ថាប័នសារ
ព័ត៌មានចំនួន៤៧០។នេះជាសកម្មភាពជាក់ស្ដែងសំដៅលើកតម្កើងនូវស្នាដៃដ៏ធំ
ធេងរបស់សារព័ត៌មានវៀតណាម ផ្សព្វផ្សាយផលិតផលសារព័ត៌មានដែលផ្សាភ្ជាប់
នឹងសកម្មភាពពលកម្ម ច្នៃប្រឌិតរបស់អ្នកកាសែតក្នុងទូទាំងប្រទេស។
|
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីប្រារព្ធ |
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់
ធ្ងន់ថា៖
“អ្នកកាសែតម្នាក់ៗសុទ្ធតែជាយុទ្ធជនមួយរូបនៅសមរភូមិខាងស្មារតី វប្បធម៌
ដោយហេតុនេះ ក្រៅពីសំណូមពរអំពីឆន្ទៈនយោបាយនិងសមត្ថភាពជំនាញសារ
ព័ត៌មាន អ្នកកាសែតត្រូវមានការយល់ដឹងដ៏ទូលំទូលាយអំពីសង្គម និងជីវភាព
រស់នៅទៀតផង។អ្នកកាសែតម្នាក់ៗក៏ជាយុទ្ធជនមួយរូបក្នុងការងារ ប្រឆាំងភាព
អាក្រក់ លើកទឹកចិត្តប្រជាជនគោរពច្បាប់ លើកតម្កើតសីលធម៌ និងរបៀបរស់នៅ
អារិយ្យធម៌”។
មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧នឹងប្រព្រឹត្តទៅរហូតដល់
ដំណាច់ថ្ងៃទី១៩ មិនា៕