ប្រារព្ធសន្និបាតលើកទី១០គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមនីតិកាលទី១២
(VOVWORLD) - អញ្ជើញថ្លែងបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្នើអោយមជ្ឈឹមត្រូវការស្រាវជ្រាវឯកសារយ៉ាងហ្មត់ចត់ ពិភាក្សា ផ្ដល់មតិចំពោះសំណើនានានៅក្នុងពង្រាងរបាយការណ៍ ជាពិសេសគឺ បញ្ហានានាស្ដីពី៖ ប្រធានបទនិងសតិអារម្មណ៍បញ្ជាណែនាំនៃមហាសន្និបាត វិធីសាស្ត្រដំណើការមហា សន្និបាត យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ១០ឆ្នាំដំណាក់កាល២០២១-២០៣០ ក៏ដូចជារាល់បញ្ហាដែលទើបលេចឡើងក្នុង ការងារកសាងបក្សនិងអនុវត្តលក្ខ័ន្តិកៈបក្ស ផងដែរ។
គិតពីខាងឆ្វេងទៅខាងស្ដាំ៖ សមាជិកអចិន្រ្តៃគណៈលេខាមជ្ឈឹមលោក Tran Quoc Vuong នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និបាត។ |
នាព្រឹកថ្ងៃទី១៦ ខែឧសភា សន្និបាតលើកទី១០គណៈកម្មាធិការមជ្ឈឹមបក្ស វៀតណាមនីតិកាលទី១២បានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ។ សន្និបាតនេះ នឹងផ្ដោតទៅលើខ្លឹមសារនានាដូចជា៖ ពង្រាងឯកសារដាក់ជូនមហាសន្និបាត លើកទី១៣របស់បក្ស ការត្រៀមរៀបចំអោយមហាសន្និបាតបក្សភាគគ្រប់ជាន់ ថ្នាក់ឆ្ពោះទៅមហាសន្និបាតលើកទី១៣របស់បក្ស និងបញ្ហាសំខាន់ៗមួយចំនួន ទៀតផង។
អញ្ជើញថ្លែងបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្នើអោយមជ្ឈឹមត្រូវការស្រាវជ្រាវឯកសារយ៉ាងហ្មត់ចត់ ពិភាក្សា ផ្ដល់មតិចំពោះសំណើនានានៅក្នុងពង្រាងរបាយការណ៍ ជាពិសេសគឺ បញ្ហានានាស្ដីពី៖ ប្រធានបទនិងសតិអារម្មណ៍បញ្ជាណែនាំនៃមហាសន្និបាត វិធីសាស្ត្រដំណើការមហាសន្និបាត យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ១០ឆ្នាំដំណាក់កាល២០២១-២០៣០ ក៏ដូចជារាល់បញ្ហាដែលទើបលេចឡើងក្នុង ការងារកសាងបក្សនិងអនុវត្តលក្ខ័ន្តិកៈបក្ស ផងដែរ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖
“មហាសន្និបាតលើកទី១៣មិនត្រឹមតែសម្រាប់ដំណាក់កាល២០២១-២០២៦ ប៉ុណ្ណោះទេ ថែមទាំងត្រូវមានទស្សនៈវិស័យយុទ្ធសាស្ត្រឆ្ងាយថែមទៀត។ ខ្ញុំស្នើ អោយតំបន់ទាំងអស់ត្រូវវិភាគលើដំណើរការអភិវឌ្ឍរបស់ខ្លួនយ៉ាងដូចម្ដ៉េច ហើយព្យាករណ៍ថា ខេត្ត ក្រុង ក្រសួង និងស្ថាប័នរបស់ខ្លួនរហូតដល់ឆ្នាំ២០៣០ ហើយឆ្នាំ២០៤៥នឹងមានបញ្ហាអ្វីខ្លះ។ ការងារនេះពិតជាពិបាកណាស់ អញ្ចឹង បណ្ដាសមមិត្តត្រូវស្រាវជ្រាវអោយបានហ្មត់ចត់”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ខ្លឹមសារនៃសន្និបាតលើក នេះមានអត្ថន័យដ៏សំខាន់ចំពោះការសម្រេចភារកិច្ចនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ដោយត្រៀមរៀបចំឯកសារដាក់ជូនមហាសន្និបាត លើកទី១៣និងបញ្ជាណែនាំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតលើកទី១៣ ផងដែរ។ ហេតុដូច្នេះហើយ លោកបាន ស្នើអោយមជ្ឈឹមនិងអង្គសន្និបាតទាំងមូលត្រូវពង្រីកបញ្ញា ស្មារតីទទួលខុសត្រូវ ស្រាវជ្រាវនិងពិភាក្សាយ៉ាងហ្មត់ចត់ ផ្ដល់មតិដើម្បីសុក្រិតរបាយការណ៍ គម្រោង ការណ៍នានា ហើយពិចារណានិងចេញសេចក្ដីសម្រេចចិត្តនាចុងសន្និបាត៕