(VOVworld) - សន្និសីទកំពូលវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ី
ហ្វិកលើកទី២៣ (APEC ២៣) បានប្រារព្ធជាផ្លូវការនាព្រឹកថ្ងៃទី១៩ វិច្ឆិកា នៅរដ្ឋធានី
ម៉ានីលរបស់ហ្វីលីពីន។គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ
លោក Truong Tan Sang បានអញ្ជើញចូលរួមសន្និសីទនេះ។
បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំ APEC បានដំណើរការសម័យប្រជុំទី១ក្រោមប្រធាន
បទ “កំណើនជាទូទៅតាមរយៈការតភ្ជាប់សេដ្ឋកិច្ច”។ថ្នាក់ដឹកនាំទាំងឡាយបាន
អះអាងនូវការសន្យាសំរេចគោលដៅ Bogor នាឆ្នាំ២០២០ ឆ្ពោះទៅបង្កើតតំបន់
ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ក្លាយទៅជាកម្លាំងចលករកំណើននិង
ការតភ្ជាប់នៃទូទាំងពិភពលោក។
|
ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចទាំង២៤ជាសមាជិក APEC |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានចាត់ទុកថា ខឿនសេដ្ឋកិច្ច
នៅក្នុងតំបន់ត្រូវបន្តជំរុញតភ្ជាប់សំដៅអភិវឌ្ឍន៍ដោយនិរន្តរភាព ផ្ដល់ អាទិភាព
ដល់ការកាត់បន្ថយភាពក្រីក្រ បង្រួញគំលាតអភិវឌ្ឍន៍ សហប្រតិបតិ្តការបន្ធូរបន្ថយ
ការខូចខាតដោយគ្រោះធម្មជាតិ ធានាសន្តិសុខស្បៀងអាហារ អភិវឌ្ឍន៍ទេសចរ
ណ៍បៃតងជាដើម។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ដោយមានសក្ដានុ
ភាពអំពីសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមាជិកនិងអង្គ ភាពអាជីវកម្ម
APEC នានាគប្បីចូលរួមនិងជួយឧបត្ថម្ភកម្មវិធីតភ្ជាប់អនុតំបន់និងតំបន់ ក្នុងនោះ
មានតំបន់អាស៊ាននិងអនុតំបន់មេគង្គ។
ឆ្ពោះទៅការទទួលរៀបចំសន្និសីទឆ្នាំ២០១៧ លោក Truong Tan Sang បានអះ
អាងថា វៀតណាមនឹងបន្តរួមដំណើរជាមួយខឿនសេដ្ឋកិច្ចជាសមាជិកទាំង
ឡាយ សំដៅជំរុញការតភ្ជាប់សេដ្ឋកិច្ចដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយសម្បូរ
រុងរឿង៕