ប្រារព្ធសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៦

ប្រារព្ធសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៦ - ảnh 1
(រូបថត៖Pham Kien/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣១ សីហា នៅរដ្ឋធានីវៀងច័ន្ទ សន្និសីទក្រុមប្រឹក្សា
សហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) លើកទី១៦ បានប្រារព្ធដោយមានការ
ចូលរួមរបស់តំណាងនៃប្រទេសអាំស៊ានទាំង១០និងប្រទេសភ្ញៀវរបស់ប្រទេស
ម្ចាស់ផ្ទះឡាវ។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Dao Hong Lan បានចូលរួមសន្និសីទនេះ។
ថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានវាយ
តំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់ ASCC ក្នុងឆ្នាំកន្លងទៅ តាមរយៈការ
អនុវត្តន៍ផែនការរួមដល់ឆ្នាំ២០២៥ ហើយជំរុញអនុវត្តន៍បណ្ដាអាទិភាពរបស់
សហគមន៍។
ក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទលើកនេះ ភាគីទាំងអស់បានឯកភាព
អនុម័តលើសេចក្ដីប្រកាសនិងឯកសារសំខាន់ៗដើម្បីដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់
អាស៊ាននៅសន្និសីទកំពូលអាស៊ានលើកទី២៨និងលើកទី២៩ដូចជា៖ សេចក្ដី
ថ្លែងការណ៍វៀងច័ន្ទស្ដីអំពីការបង្កើនកិច្ចសហប្រតិបតិ្តការបេតិកភ័ណ្ឌវប្បធម៌
ក្នុងអាស៊ាន សេចក្ដីថ្លែងការណ៍រួមអាស៊ានស្ដីអំពីការសន្យាបង្ការប្រឆាំងជំងឺ
 HIV និង AIDS និងដំណើរសហប្រតិបតិ្តការអាស៊ានឆ្ពោះទៅការគ្រប់គ្រង
ស្ថានភាពបំពុលដោយផ្សែងឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ