ប្រារព្ធសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២២

(VOVWORLD) -សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២២(AFMM-22) បានប្រារព្ធជាផ្លូវ ការនៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេស ម្ចាស់ផ្ទះ លោក Heng Swee Keat។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Tran Xuan Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ។


អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Heng Swee Keat បានសង្កត់ធ្ងន់ថា សន្និ សីទនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចតំបន់កំពុងទទួលបានកំណើន សុទិដ្ឋិនិយម។ ប៉ុន្តែលោករូបនេះក៏បានលើកឡើងថា សេដ្ឋកិច្ចតំបន់ក៏ប្រឈមមុខ នឹងការសាកល្បងជាច្រើនដែរ  ហើយប្រសិនបើមិនបានគ្រប់គ្រងល្អនោះនឹងគំរាម កំហែងដល់យុទ្ធសាស្ត្រកំណើនរួម។

        នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីទាំងអស់ក៏បានធ្វើបច្ចុប្បន្នកម្មល្បឿនអនុវត្តរាល់ ការផ្តួចផ្តើមគំនិតក្នុងដំណើរការសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ