ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (CSOM)

(VOVWORLD) - សប្ដាហ៍ជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រារព្ធនា ថ្ងៃទី៦ វិច្ចិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ជាមួយសន្និសីទបូក សរុបមន្ត្រីជាន់ខ្ពស់ APEC (CSOM)។

ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (CSOM) - ảnh 1 ទិដ្ឋភាពនៃសន្និសីទ CSOM (រូបថត៖ VOV5)


សន្និសីទ CSOM ប្រព្រឹត្តទៅក្នុងថ្ងៃទី៦និង ទី៧ វិច្ចិកា ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM APEC ២០១៧ លោក Bui Thanh Son។

        ថ្លែងមតិប្រារព្ធសន្និសីទ អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានឲ្យដឹងថា បើទោះបីជាមានការសាកល្បងជាច្រើនក្ដី ប៉ុន្តែខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់បានខំប្រឹងប្រែងទទួលបានលទ្ធផលសំខាន់ជាច្រើន រក្សាកម្លាំងចលករ សហប្រតិបតិ្តការ ជំរុញអាទិភាពសំខាន់ៗក្នុងឆ្នាំ APEC ២០១៧៖

        “សន្និសីទផ្ដោតសំខាន់លើគោលដៅចំនួន២។ ទី១គឺវាយតំលៃចំពោះលទ្ធ ផលសហប្រតិបតិ្តការរបស់ខឿនសេដ្ឋកិច្ចនានាក្នុងឆ្នាំនេះ ហើយរាយការណ៍ លទ្ធផលនោះក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ។ ទី២គឺដើម្បីសំរេចលើ សេចក្ដីថ្លែងការណ៍សន្និសីទអន្តររដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច APEC និងសេចក្ដី ថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ APEC នោះ ខ្ញុំមានបំណងថា មន្ត្រី APEC នានានឹងពិភាក្សាលើស្មារតីស្ថាបនាដើម្បីចាត់ការលើបញ្ហានៅសេសសល់ ហើយ ត្រៀមរៀបចំឲ្យបានល្អសំរាប់កិច្ចប្រជុំនាពេលខាងមុខរបស់រដ្ឋមន្រ្តីការបរទេស APEC និងថ្នាក់ដឹកនាំ APEC”។

        នាថ្ងៃដដែលក៏បានប្រារព្ធឡើងវេទិកាសម្លេងអនាគត APEC ផងដែរ។ គោលដៅនៃវេទិកានេះគឺជំរុញការចូលរួមរបស់យុវជនក្នុងខ្លឹមសារសហប្រតិបតិ្តការនានារបស់ APEC ហើយបង្កើនការជួបប្រាស្រ័យរវាងយុវជន និស្សិតក្នុង តំបន់។

        សប្ដាហ៍ជាន់ខ្ពស់ APEC ជាសកម្មភាពចុងក្រោយនិងសំខាន់បំផុតក្នុង ឆ្នាំ APEC ២០១៧។ តំណាងពី១២ពាន់ដល់១៤ពាន់នៃខឿនសេដ្ឋកិច្ចសមាជិក ទាំង២១នឹងចូលរួមព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ