ប្រារព្ធសន្និសីទអន្តរជាតិជួយឧបត្ថម្ភលីប៊ីនៅទីក្រុង Tunis

ប្រារព្ធសន្និសីទអន្តរជាតិជួយឧបត្ថម្ភលីប៊ីនៅទីក្រុង Tunis - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ មេសា នៅរដ្ឋធានី Tunis ប្រទេសទុយនេស៊ី សន្និសីទជួយ
ឧបត្ថម្ភអន្តរជាតិសំរាប់លីប៊ីបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ក្រុមបេសកកម្ម
អ.ស.បប្រចាំនៅលីប៊ី (MANUL)។សន្និសីទនេះមានការចូលរួមរបស់ តំណាងជាន់
ខ្ពស់នៃប្រទេសអារ៉ាប់និងលោកខាងលិចចំនួន៤០រួមជាមួយអង្គការហិរញ្ញវត្ថុតំបន់
មួយចំនួនទៀត ក្នុងគោលដៅជួយឧបត្ថម្ភរដ្ឋាភិបាលសាមគ្គីភាពជាតិលីប៊ី កំណត់
គោលដៅនិងអាទិភាពសំដៅបន្តដំណើរការដោះស្រាយវិបត្តិ នៅប្រទេសអាហ្វ្រិក
ខាងជើងនេះ។ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្រ្តីលីប៊ី លោក Moussa al-
Kony បានប្រកាសថាប្រទេសលោកយល់ថា ការគាំទ្ររបស់ប្រជាជនលីប៊ីចំពោះ
រដ្ឋាភិបាលសាមគ្គីភាព អាចមិនអូសបន្លាយដ៏យូរអង្វែងទេ ប្រសិនបើតម្រូការ
បន្ទាន់របស់ពួកគេមិនបានឆ្លើយតប។ក្នុងពេលនោះ មន្ត្រីការទូតជាន់ខ្ពស់របស់
អង់គ្លេសលោក Christian Turner បានឲ្យដឹងថា ភាគីនានាដែលចូលរួម សន្និសីទ
នេះមានគោលបំណងពិភាគ្សាអំពីដំណោះស្រាយជាក់ស្ដែងនិងផែនការ ជួយ
ឧបត្ថម្ភលំអិតក្រៅពីការជួយឧបត្ថម្ភអំពីនយោបាយនិងការទូត។តាមលោក
Turner ថា ប្រការសំខាន់គឺរដ្ឋាភិបាលសាមគ្គីភាពលីប៊ីត្រូវទទួលបានការរីកចំរើន
ក្នុងការកែលំអរជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ