ប្រារព្ធសប្ដាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Bac Giang ឆ្នាំ២០២០

(VOVWORLD) - មុននេះជិត៦០០ឆ្នាំ ពេលដែលប្រជាជាតិ Dai Viet ត្រូវក្រោមនឹមត្រួតត្រារបស់ខ្មាំងសត្រូវឈ្លានពាននៃរាជវង្ស Ming នៅ តំបន់ដី Lam Son វីរៈជន Le Loi រួមជាមួយវីរកសិករ ជាច្រើនផ្សេងៗទៀតបាន ក្រោកឈរឡើងធ្វើកុបកម្ម។

នាយប់ថ្ងៃទី២៩មករា (ពោលគឺថ្ងៃទី៥បុណ្យតេតឆ្នាំជូតទោស័ក) នៅ ទីតាំងជ័យជំនះ Xuong Giang ទីក្រុង Bac Giang បានប្រព្រឹត្តទៅពិធីទទួល ប័ណ្ណរៀបចំណាត់កេរ្តិ៍ដំណែលជាតិពិសេសចំពោះតីតាំង ជ័យជំនះ Xuong Giang ហើយប្រារព្ធធ្វើឡើងសប្ដាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Bac Giang ឆ្នាំ២០២០។

        ថ្លែងសុន្ទរកថានៅពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang លោក Le Anh Duong បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺ ស្វាងរបស់ប្រជាជាតិវៀតណាម។ មុននេះជិត៦០០ឆ្នាំ ពេលដែលប្រជាជាតិ Dai Viet ត្រូវក្រោមនឹមត្រួតត្រារបស់ខ្មាំងសត្រូវឈ្លានពាននៃរាជវង្ស Ming នៅ តំបន់ដី Lam Son វីរៈជន Le Loi រួមជាមួយវីរកសិករ ជាច្រើនផ្សេងៗទៀតបាន ក្រោកឈរឡើងធ្វើកុបកម្ម។ ជ័យជំនះ Xuong Giang ជាយុទ្ធជ័យដ៏ត្រចេះ ត្រចង់ក្នុងប្រវត្តិសាស្ត្រវៀតណាមដែលបានបញ្ចប់រយៈ ពេល២០ឆ្នាំត្រួតត្រារបស់រាជវង្ស Ming ចំពោះរដ្ឋ Dai Viet បើកចេញយុគសម័យ ឯករាជ្យ។

        ដើម្បីរំលឹកគុណូបការៈរបស់បុព្វបុរស នៅកេរ្តិ៍ដំណែលកំពែង Xuong Giang ទីក្រុង Bac Giang បានកសាងឡើងវិហារ Xuong Giang ហើយបានទាក់ទាញមហាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនានិងអុជធូបទៀនជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ