|
សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប (រូបថត៖អ.ស.ប) |
(VOVworld) - ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី១៤ កញ្ញា បានប្រារព្ធសម័យ
ប្រជុំលើកទី៣០។នៅទីនេះ ឧត្តមស្នងការអ.ស.បអំពីសិទ្ធិមនុស្សលោក Zeid Ra’ad
Al Hussein បានសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកទាំងឡាយចាំបាច់ ត្រូវបន្តកិច្ច
សហប្រតិបតិ្តការថែមទៀតសំដៅដោះស្រាយបញ្ហាជាបន្ទាន់នាបច្ចុច្បន្ន ជាពិ
សេសគឺទាក់ទិនដល់វិបត្តិចំណាកស្រុកនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើងនិងអឺរ៉ុប។
សម័យប្រជុំលើកនេះនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី២ តុលា ខាងមុខដោយរៀបចំ
ជំនួបធ្វើការជំនាញចំនួន៦ ក្នុងនោះមានជំនួបធ្វើការមួយដែលត្រូវបានរៀបចំជា
លើកដំបូងនៅកូរ៉េខាងជើងអំពីស្ថានភាពសិទ្ធិមនុស្សនៅទីនេះ។បញ្ហាត្រូវបាន
យកចិត្តទុកដាក់ជាច្រើនបំផុតនៅសម័យប្រជុំលើកទី៣០នេះគឺស្ថានភាព ជន
ចំណាកស្រុក ការអភិវឌ្ឍន៍ដោយនិរន្តរភាព សិទ្ធិប្រើប្រាសទឹកស្អាត ក៏ដូចជា
ស្ថានភាពនៅប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង អ៊ុយក្រែន ស្រីលង្ការ និង
ស៊ីរីផងដែរ៕