ប្ររព្ធឡើងសម័យប្រជុំលើកទី ១០ នៃ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ១០។ សម័យប្រជុំលើកនេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ១៧ ឧសភា។
ប្ររព្ធឡើងសម័យប្រជុំលើកទី ១០ នៃ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
|
នៅទីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សា ផ្ដល់មិត យោបល់ ស្ដីពីខ្លឹមសារសំខាន់ៗដូចជា៖ ការកែសម្រួល (លើកទី ៣) គម្រោងច្បាប់ ស្ដីពីការបំពេញបន្ថែម ធ្វើវិសោធនកម្ម ចំពោះ ប្រការមួយចំនួន នៃគម្រោង ច្បាប់ព្រម្មទណ្ឌ (ធ្វើវិសោធនកម្ម) វាយតម្លៃស្ថានភាពដំណើការអនុវត្ត ផែន ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងថវិការរដ្ឋនាដើមឆ្នាំ ២០១៧ ជាដើម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានខ្លឹមសារសំខាន់ៗជាច្រើន ហើយស្នើឲ្យសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចំណាយពេលវេលាដើម្បីធ្វើការពិភាក្សា។
បន្ទាប់ពីពិធីប្រារព្ធនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាស្ដីពីរបាយការណ៍វាយតម្លៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម និងថវិការរដ្ឋឆ្នាំ ២០១៦។ អនុប្រធានរដ្ឋសភាលោក Do Ba Ty បានឲ្យដឹងថា៖
“ចំនួនសហគ្រាសបានបង្កើតថ្មីមានច្រើន ក៏ប៉ុន្តែប្រសិទ្ធភាពមិនទាន់ខ្ពស់ឡើយ។ ក្នុងនោះ សហគ្រាស FDI នាំចេញធំក៏ប៉ុន្តែបានរួមចំណែកដល់ថវិការដ្ឋនៅមានកំហិត ដោយសារត្រូវទទួលបានការអាទិភាពជាច្រើន ខណៈពេលដែលសហគ្រាសក្នុងប្រទេសជួបការលំបាកជាច្រើន។ បញ្ហានេះគប្បីវាយតម្លៃឲ្យបានច្បាស់លាស់ថែមទៀតដើម្បីបំភ្លឺ បង្កើតជាកំលាំងចលការសម្រាប់សហគ្រាសក្នុងប្រទេសមានការអភិវឌ្ឍន៍”៕