ប្រវត្តិវិទូជនជាតិអាល្លឺម៉ង់៖ អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បង្ហាញយ៉ាងច្បាស់ពីបទពិសោធន៍ក្នុងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃលទ្ធិម៉ាក្ស-លេនីន

(VOVWORLD) -  ទាំងអស់នេះគឺជាមេរៀនដ៏មានតម្លៃ មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោកទៀតផង។

ប្រវត្តិវិទូជនជាតិអាល្លឺម៉ង់៖ អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បង្ហាញយ៉ាងច្បាស់ពីបទពិសោធន៍ក្នុងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃលទ្ធិម៉ាក្ស-លេនីន - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ Ngọc Thành/VOV)

ប្រវត្តិវិទូជនជាតិអាល្លឺម៉ង់និងជាអ្នកកាសែតជើងចាស់ លោក Gerhard Feldbauer បានវាយតម្លៃលើអត្ថបទ “ទ្រឹស្តីនិងតថភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងមាគ៌ាឆ្ពោះទៅរកសង្គមនិយម នៅវៀត ណាម” របស់អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong ដែលមានអត្ថន័យដ៏ធំធេងណាស់។

យោងតាមលោក Gerhard Feldbauer, អគ្គលេខាបក្ស Nguyen Phu Trong បានធ្វើការវិភាគយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយអំពីមាគ៌ាដែលវៀតណាមបានដើរ ចាប់តាំងពីជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានចង្អុលបង្ហាញយ៉ាងច្បាស់ថា នៅទូទាំងដំណើរការដឹកនាំប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាមបានអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីនទៅនឹងលក្ខណៈជាក់ស្តែងរបស់វៀតណាមដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនិងលំបាកជាបន្តបន្ទាប់។ ទាំងអស់នេះគឺជាមេរៀនដ៏មានតម្លៃ មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោកទៀតផង។

អ្នកប្រាជ្ញអាល្លឺម៉ង់រូបនេះក៏បានចែករំលែកថា គាត់បានជួបលោកប្រធានហូជីមិញជាច្រើនដង។ លោកសង្កត់ធ្ងន់ថា រាល់ជ័យជំនះនៃបដិវត្តន៍វៀតណាមសុទ្ធតែមានតួនាទីធំធេងរបស់លោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ