ប្រេស៊ីលបង្កើនសន្តិសុខបង្ការប្រឆាំងភេរវកម្មមុននឹងកីឡាអូឡាំពិក

ប្រេស៊ីលបង្កើនសន្តិសុខបង្ការប្រឆាំងភេរវកម្មមុននឹងកីឡាអូឡាំពិក - ảnh 1
ទាហានប្រេស៊ីលចូលរួមការធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅ Rio de Janeiro នាថ្ងៃទី២១ កក្កដា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២១ កក្កដា រដ្ឋាភិបាលប្រេស៊ីលប្រកាសថា នឹងបង្កើន
វិធានការសន្តិសុខនៅកីឡាអូឡាំពិក Rio de Janeiro ២០១៦ ក្រោយពីការឃាត់ខ្លួន
មុខសញ្ញាចំនួន១០នាក់ដែលជាប់សង្ស័យទាក់ទិនដល់បណ្ដាញភេរវកម្មនៅ
ប្រទេសនេះ។រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រេស៊ីលលោក Alexandre de Moraes បានឲ្យ
ដឹងថា ក្រុមមុខសញ្ញានេះបានមានយោបល់លើកសរសើរនូវការវាយប្រហារ
ភេរវកម្មនៅទីក្រុងប៉ារីសកាលពីខែវិច្ចិកាឆ្នាំមុនក៏ដូចជាករណីភេរវកម្មនៅទីក្រុង
Orlando ប្រទេសអាមេរិកនិងទីក្រុង Nice ប្រទេសបារាំងនាពេលថ្មីៗនេះ។ក្រៅពី
នោះ ក្រុមនេះក៏បានសំដែងការគាំទ្រអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសហើយ
គំរាមកំហែងធ្វើការវាយប្រហារភេរវកម្មនៅកីឡាអូឡាំពិក២០១៦ដែលនឹងប្រារព្ធ
នាថ្ងៃទី៥ សីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ