ប្រេស៊ីលរៀបចំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញណក្ខន្ធជនរងគ្រោះក្នុងការធ្លាក់យន្តហោះ


ប្រេស៊ីលរៀបចំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញណក្ខន្ធជនរងគ្រោះក្នុងការធ្លាក់យន្តហោះ - ảnh 1
ប្រេស៊ីលរៀបចំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញណក្ខន្ធជនរងគ្រោះក្នុងការធ្លាក់យន្តហោះ (VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋាភិបាលប្រេស៊ីលបានប្រកាសពិធីកាន់
 ទុក្ខជាតិក្នុងរយៈពេល ៣ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខន្ធបណ្ដាជនរងគ្រោះក្នុងការ
 ធ្លាក់យន្តហោះនៅទីរួមខេត្ត La Union របស់ Colombia។ ប្រធានាធិបតី
ប្រេស៊ីល លោក Michel Temer បានសម្តែងការសោកស្តាយដ៏ ជ្រាលជ្រៅព្រម
ទាំងផ្ញើរការរំលែកទុក្ខទៅបណ្ដាក្រុមគ្រួសារជនរងគ្រោះ។ នាយប់ថ្ងៃទី ២៨
វិច្ឆិកា (តាមម៉ោងតំបន់) យន្តហោះដឹកជញ្ជូនអ្នកធ្វើដំណើរចំនួន ៧២
នាក់​ក្នុងនោះ មានសមាជិកទាំងអស់នៃក្រុមកីឡាបាល់ទាត់ Chapecoense
Real របស់ប្រេស៊ីល​ដែលកំពុងហោះហើរទៅព្រលានយន្តហោះ Medellin របស់
 Colombia បានធ្លាក់នៅទីរួមខេត្ត La Union។ នាបច្ចុប្បន្ន កំលាំងជួយ
សង្គ្រោះ បានរកឃើញសាកសពនៃជនរងគ្រោះចំនួន ២៥ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ