បូលីវីក្លាយទៅជាប្រទេស អាមេរិកខាងត្បូង ទីបី​ដែល​ដោះដូរ​ពាណិជ្ជកម្ម​តាម​រយៈប្រាក់យន់

(VOVWORLD) - យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយចិនបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងបូលីវីសម្រេចបាន ៨,៤២ ពាន់លានយន់ កើន ៧៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បូលីវីក្លាយទៅជាប្រទេស អាមេរិកខាងត្បូង ទីបី​ដែល​ដោះដូរ​ពាណិជ្ជកម្ម​តាម​រយៈប្រាក់យន់ - ảnh 1ប្រាក់យន់របស់ចិន។ រូបថត៖ VCG

បន្ទាប់ពីប្រទេសប្រេស៊ីល និងអាហ្សង់ទីន បូលីវីបានក្លាយទៅជាប្រទេសអាមេរិកខាងត្បូងថ្មីបំផុត ដែលបានប្រើប្រាស់ប្រាក់យន់របស់ចិនជំនួសឱ្យប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់ពាណិជ្ជកម្មនាំចេញ និងនាំចូល។ នាបច្ចុប្បន្ននេះ ចិនគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ បូលីវី ហើយជាប្រទេសនាំចូលស្នូលរបស់ប្រទេសនេះ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយចិនបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងបូលីវីសម្រេចបាន ៨,៤២ ពាន់លានយន់ កើន ៧៧,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាបច្ចុប្បន្ន ប្រាក់យន់បានក្លាយទៅជារូបិយប័ណ្ណទូទាត់ធំទី ៥  ជារូបិយប័ណ្ណផ្ដល់ជំនួយពាណិជ្ជកម្មធំទី ៣ ហើយជារូបិយប័ណ្ណបម្រុងអន្តរជាតិធំទី ៥ នៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ