បូលីវីប្រកាសដកខ្លួនចេញពីប្លុក ALBA

(VOVWORLD) - សេចក្តីថ្លែងការណ៍របស់លោកស្រី Longaric ត្រូវបាននាំចេញ ១ ថ្ងៃ បន្ទាប់ពីលោក Diego Pary នៃរដ្ឋអំណាចអតីតប្រធានាធិបតី Evo Morales បានឲ្យដឹងថា លោកនឹងបន្តកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស បូលីវីដដែល។
បូលីវីប្រកាសដកខ្លួនចេញពីប្លុក ALBA - ảnh 1 បូលីវីប្រកាសដកខ្លួនចេញពីប្លុក ALBA (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៥ ខែវិច្ឆិការដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសបូលីវី លោកស្រី Karen Longaric បានប្រកាសថា ប្រទេសនេះនឹង ដកខ្លួនចេញពីសម្ព័ន្ធភាពបូលីវី សម្រាប់ទ្វីបអាមេរិក (ALBA) ហើយរដ្ឋាភិបាលបណ្តោះអាសន្ន របស់អាមេរិកខាងត្បូងក៏បានប្រកាសថានឹងបញ្ចប់អាណត្តិ ៨០% នៃឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងក្រោមអំណាចរបស់ប្រធានាធិបតី Evo Morales ។

សេចក្តីថ្លែងការណ៍របស់លោកស្រី Longaric ត្រូវបាននាំចេញ ១ ថ្ងៃ បន្ទាប់ពីលោក Diego Pary របស់រដ្ឋអំណាចអតីតប្រធានាធិបតី Evo Morales បានឲ្យដឹងថា លោកនឹងបន្តកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស បូលីវីដដែល។ លោកស្រី Longaric ក៏បានបញ្ជាក់ដែរថាលោកស្រីនឹងបញ្ចប់តួនាទី ជាតំណាងការទូតរបស់ លោកស្រី Sacha Llorenti និង លោកស្រី Ariana Campero នៅអង្គការសហប្រជាជាតិ និងគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ