ប៉ូលីសថៃចោទប្រកាន់ជន Uygur ឈរនៅខាងក្រោយការវាយប្រហារនៅបាងកក


ប៉ូលីសថៃចោទប្រកាន់ជន Uygur ឈរនៅខាងក្រោយការវាយប្រហារនៅបាងកក  - ảnh 1
ប៉ូលីសថៃចោទប្រកាន់ជន Uygur ឈរនៅខាងក្រោយការវាយប្រហារនៅបាងកក (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥ កញ្ញា មេបញ្ជាការប៉ូលីសថៃ លោក Somyot
 Poompanmoung បានចោទប្រកាន់សហគមន៍ជន Uygur នៅចិន ទាក់ទិន
ដល់ ការវាយប្រហារដោយគ្រាប់បែកនៅរាជធានីបាងកក។ ថ្លែងមតិជា
មួយអ្នកយកព័ត៌មានក្នុងពេលបកស្រាយអំពីការគ្រោងទុកជាមុននៃការ
វាយប្រហារដោយគ្រប់បែកលោក Poompanmoung បានឲ្យដឹងថា៖ បណ្ដា
ក្រុមជួញដូរមនុស្សជន Uygur អាចដំណើរការវាយប្រហារពោលខាងលើ
គឺសំដៅសងសឹកយុទ្ធនាការទប់ស្តាប់សកម្មភាពជួញដូរមនុស្សរបស់
ពួកគេ។ រហូតមកដល់ពេលនេះ​ ថៃបានចាប់ខ្លួនជនសង្ស័យជាជន
បរទេសចំនួន ២ នាក់ ហើយដេញចាប់មុខសញ្ញារាប់សិបនាក់ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ