ប៉ូលីសបារាំងបានបំបែកក្រុមបាតុករ “អាវកាក់ពណ៌លឿង” នៅទីក្រុងប៉ារីស

(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា ក្រុមបាតុករ“ អាវកាក់ពណ៌លឿង” បានធ្វើដំណើរតាមដងផ្លូវនានាក្នុងរដ្ឋធានីប៉ារីសប្រទេសបារាំង បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈដោយសារតែជំងឺរាតត្បាតកូវីដ១៩។
ប៉ូលីសបារាំងបានបំបែកក្រុមបាតុករ “អាវកាក់ពណ៌លឿង” នៅទីក្រុងប៉ារីស - ảnh 1 កម្លាំងសន្តិសុខនិងក្រុមបាតុករ (រូបថត៖ AP / TTXVN)

ក្រុមបាតុករមួយក្រុមនៅទីក្រុងប៉ារីស មិនបានធ្វើការដង្ហែក្បួនតាមផ្លូវនោះទេ ហើយក្រុមជ្រុលនិយមមួយចំនួនទៀត បានដុតរថយន្តនិងធុងសំរាមតាមដងផ្លូវ។ ប៉ូលិសបារាំងបានឲ្យដឹងថាពួកគេបានចាប់ខ្លួនមនុស្សជាង ១៥០ នាក់ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សនេះ។

មុននោះ ប៉ូលីសបារាំងបានអំពាវនាវឱ្យក្រុមបាតុករគោរពតាមបទប្បញ្ញត្តិស្តីពីការរក្សាគម្លាតសង្គម។

នាបច្ចុប្បន្នទីក្រុងប៉ារីស ត្រូវបានគេចាត់ទុកថាជា“ តំបន់ក្រហម” នៃជំងឺ COVID-១៩ ហើយក៏បានចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងនោះរួមមានការបង្ខំពាក់ម៉ាស់ការពារនៅតាមដងផ្លូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ