ប៉ូលីសវៀតណាម-ថៃបង្កើនការងារបង្ការប្រឆំាងបទល្មើស
|
ប៉ូលីសវៀតណាម-ថៃបង្កើនការងារបង្ការប្រឆំាងបទល្មើស
(រូបថតៈ vov.vn) |
(VOVworld)-នាថ្ងៃទី១២សីហា ក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូប៉ូលីសនៃព្រះ
រាជាណាចក្រថៃ ដឹកនាំដោយនាយឧត្តម Pansiri Prapawat អគ្គមេបញ្ជាការរងរបស់
ប៉ូលីសថៃ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ឧត្តមសេនីទោ Trieu
Van Dat អគ្គនាយករងនៃអគ្គស្នងការប៉ូលីស បង្ការប្រឆាំងបទល្មើស ក្រសួងនគបាល
វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខ អគ្គស្នងការប៉ូលីសបង្ការ ប្រឆំាងបទ
ល្មើរវៀតណាម និងកម្លាំងប៉ូលីសថៃត្រូវជំរុញ ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់
វិស័យ ក្នុងការពុពារ បង្ការប្រឆាំងបទស្មើរ សក្តិសមនឹងទំនាក់ទំនង សហប្រតិបត្តិការ
ដៃគូយុទ្ធសាស្រ្តដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឯកាភាពលើសេចក្តីថ្លែងការ
រួម ក្នុងឱកាសដំណើរទៅបំពេញទស្សនកិច្ចថៃរបស់អគ្គលេខាធិការគណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមលោក Nguyen Phu Trong នាខែមិនាឆ្នាំ២០១៣
នេះ។
នាយឧត្តម Pansiri Prapawat ក៏មានគោលបំណងថានាពេលខាងមុខ ភាគីទាំង
ពីរនឹងបង្កើនរាល់ផែនការបង្ការប្រឆំាងបទល្មើស សហប្រតិបត្តិការបណ្តុះបណ្តាល
កម្មាភិបាលជាដើម៕