ប៉ូលីសអ៊ីតាលី បានចាប់ឃុំខ្លួនបុរសចំនួន 2នាក់ត្រូវសង្ស័យថាមានការទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែក
|
ប៉ូលីសអ៊ីតាលី បានចាប់ឃុំខ្លួនបុរសចំនួន 2នាក់ត្រូវសង្ស័យថាមានការទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែក(http://laodong.com.vn/) |
ប៉ូលីសអ៊ីតាលី បានចាប់ឃុំខ្លួនបុរសចំនួន 2នាក់ ត្រូវសង្ស័យថា មានការទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែក នាថ្ងៃទី 19 ឧសភា តម្រង់ទៅលើសាលារៀន
មួយ នៅទីក្រុង Brindisi ភាគខាងត្បូងអ៊ីតាលី ធ្វើអោយសិស្សនារីម្នាក់ត្រូវស្លាប់និង 7 នាក់ផ្សេងៗទៀត ត្រូវរងរបួស។ ប្រព័ន្ធផ្សាយព័ត៍មានអ៊ីតាលីនាថ្ងៃទី 20 ឧសភា បានជូនដំណឹងថា៖ ជនជាប់សង្ស័យចំនួន 2នាក់នេះ ត្រូវចាប់ឃុំខ្លួន ដោយ Camera សន្តិសុខ ដែលតម្លើងនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវះ Francesca Morvillo Falcone ជាទីកន្លែងដែលគ្រាប់បែកផ្ទុះ នាពេលបណ្ដាសិស្ស កំពុងទៅសាលា៕