ប៉ូលីសឥណ្ឌូនេស៊ីបានចាប់ឃុំមុខសញ្ញាភេរវកម្មពាក់ព័ន្ធនឹង IS
(VOVWORLD) - នាថ្ងៃទី១៣ខែសីហា ក្រុមប្រឆាំងភេរវកម្មនៃប៉ូលីសឥណ្ឌូនេស៊ីបានចាប់ឃុំខ្លួន ក្រុមឧទ្ទាមដែលពាក់ព័ន្ធនឹងអង្គការឥស្លាមស្វ័យប្រកាស (IS) ព្រមទាំងទាប់ ស្កាត់ផែនការសម្ងាត់សំដៅទៅលើអនុវត្តការវាយប្រហារភារវកម្មរបស់ពពួកនេះដែរ។
ប៉ូលីសឥណ្ឌូនេស៊ី |
អ្នកនាំពាក្យនៃប៉ូលីសនៅខេត្ត Sulawesi ខាងត្បូង លោក Dick Sodani បានឲ្យដឹងថា មុខសញ្ញាក្រុមភារវកម្មបានរៀបចំផែនការដើម្បីអនុវត្តការប្រហារ ទៅលើគោលដៅមួយចំនួនទូទាំងប្រទេសឥណ្ឌូនេស៊ី មុនពេលត្រូវបានកម្លាំង ប្រឆាំងភារវកម្មចាប់ឃុំខ្លួននៅស្រុក Luwu និង Bone នៃខេត្ត Sulawesi ខាងត្បូង ។ យោងតាមលោក Dick Sodani ប៉ូលីសក៏ដកហូតបានគ្រឿងផ្ទុះចំនួន១៥ គីឡូក្រាមដែលពពួកនេះគ្រោងនឹងប្រើប្រាស់ដើម្បីបំផ្ទុះនៅកន្លែងមួយចំនួននៃ ប្រទេសឥណ្ឌូនេស៊ីផងដែរ៕