បែលហ្ស៊ិកនឹងមានគម្រោងគាំទ្រវៀតណាមលុប​លាង​ជាតិគីមីពុលពណ៌លឿងទុំ​ក្នុង​ពេល​ឆាប់ៗនេះ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក នាថ្ងៃទី ៣១ ខែមករា និងថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិក លោកស្រី Stephanie D'Hose ប្រធានសភាជាន់ទាប Elian Tillieux និងរដ្ឋមន្រ្តីក្រសួងការបរទេស បណ្តាបញ្ហាអឺរ៉ុប ពាណិជ្ជកម្មបរទេស និងអង្គការវប្បធម៌បែលហ្ស៊ិក លោក Hadja Lahbib ។

នៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាបែលហ្ស៊ិក រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលមានបំណងចង់បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិកលើគ្រប់ជ្រុងជ្រោយ; ហើយបានស្វាគមន៍ចំពោះសភាបែលហ្ស៊ិកដែលបានអនុម័តលើសេចក្តីសម្រេចចិត្ត គាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ដែលបង្ហាញពីការគាំទ្រ និងជួយឧបត្ថម្ភរបស់បែលហ្ស៊ិកចំពោះការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម។ រដ្ឋមន្រ្តី Bui Thanh Son បានស្នើឱ្យសភាសហព័ន្ធបែលហ្ស៊ិកឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីឆ្លៀតយកជាអតិបរមាសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិនិយោគ ហើយទន្ទឹមនឹងនោះ ជំរុញឱ្យ EC ដកកាត់លឿង IUU យ៉ាងឆាប់ៗ។

បែលហ្ស៊ិកនឹងមានគម្រោងគាំទ្រវៀតណាមលុប​លាង​ជាតិគីមីពុលពណ៌លឿងទុំ​ក្នុង​ពេល​ឆាប់ៗនេះ - ảnh 1អាកាសយានដ្ឋាន A So ត្រូវបានដាំដើមឈើបន្ទាប់ពីការព្យាបាលដីដែលមានជាតិពុលឌីអុកស៊ីត។ រូបថតឯកសារ៖ Do Truong/TTXVN

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាបែលហ្ស៊ិក លោកស្រី Stephanie D’Hose បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាសហព័ន្ធបែលហ្ស៊ិក ហើយបានស្វាគមន៍កិច្ចសហប្រតិបត្តិការរវាងសភាបែលហ្ស៊ិក និងរដ្ឋសភាវៀតណាមនៅវេទិកាអន្តរសភាតំបន់ និងពិភពលោក។ ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកបានអះអាងថា បែលហ្ស៊ិកនឹងមានគម្រោងការណ៍ជួយឧបត្ថម្ភវៀតណាមលុបលាងជាតិគីមីពុលពណ៌លឿងទុំក្នុងពេលឆាប់ៗ ហើយគាំទ្រសភាអឺរ៉ុប (EP) ចេញសេចក្តីសម្រេចចិត្តនិងសកម្មភាពជួយឧបត្ថម្ភវៀតណាម។

ប្រធានសភាជាន់ទាបបែលហ្ស៊ិក លោកស្រី Eliane Tillieux បានអះអាងថា ការដែលសភាជាន់ទាបបែលហ្ស៊ិក អនុម័តលើសេចក្តីសម្រេចអំពាវនាវគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ គឺជាសារដ៏រឹងមាំមួយដែលអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រវៀតណាមជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ហើយក៏បានស្នើឲ្យសហគ្រាសដែលមានបទពិសោធន៍របស់បែលហ្ស៊ិក ចូលរួមអនុវត្តគម្រោងបោសសម្អាតជាតិពុលនៅវៀតណាម សំដៅអនុវត្តសេចក្តីសម្រេចចិត្តនេះ។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស បណ្តាបញ្ហាអឺរ៉ុប ពាណិជ្ជកម្មបរទេស និងអង្គការវប្បធម៌បែលហ្ស៊ិក លោក Hadja Lahbib ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ វេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជម្រុញក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ