បែលហ្សីកបន្តមានសកម្មភាពសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអប់រំនិងបណ្តុះបណ្តាល

(VOVWORLD) - នាថ្ងៃទី២៤ខែកក្កដា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាម លោក Phung Xuan Nha បានអញ្ជើញទទួលជួបជាមួយលោកស្រី Jehanne Roccas ឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំនៅវៀតណាម ក្នុងឱកាសមក ជម្រាបលាបញ្ជប់បេសកកម្មការទូត។ 

ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក Phung Xuan Nha បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលលោកស្រី Jehanne Roccas ទទួល បានក្នុងអាណតិ៣ឆ្នាំបំពេញបេសកកម្មការទូតនៅវៀតណាម។ លោកបានស្នើឲ្យ រដ្ឋាភិបាលបែលហ្សិកបន្តជួយឧបត្ថម្ភលើផ្នែកអប់រំ បណ្តុះបណ្តាលរបស់វៀត ណាម។ រដ្ឋមន្ត្រី លោក Phung Xuan Nha ក៏មានបំណងចង់ឲ្យលោកស្រី Jehanne Roccas ថ្វីត្បិតក្នុងឋានៈណាក៏ដោយ នឹងបន្តមានការគាំទ្រ ជួយឧបត្ថម្ភ អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងលើវិស័យអប់រំបណ្តុះបណ្តាលនិយាយដោយឡែក រួមចំណែកបង្កើតចំណុចភ្លឺអំពីគុណ ភាពអប់រំនិងបណ្តុះបណ្តាលនៅវៀតណាម។

រីឯខ្លួនវិញ លោកស្រី Jehanne Joccas បានឲ្យដឹងថា បែលហ្សិកមានមោទនៈ ដោយ សារជាប្រទេសដើមដំបូងផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅ សិក្សានៅបែលហ្សិក។ ហើយរដ្ឋាភិបាលបែលហ្សិក នឹងបន្តអនុវត្តន៍នូវកម្មវិធី បណ្តុះបណ្តាលដំណាក់កាល២០១៧-២០២១សម្រាប់ជួយសាលានានានៅវៀត ណាមដោយជំនួយថវិការឡើងដល់១១លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ