បែលហ្ស៊ិកមាននាយករដ្ឋមន្រ្តីជាស្ត្រីលើកដំបូង

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងថវិកាជាតិបែលហ្ស៊ិក លោកស្រី Sophie Wilmes បានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបែលហ្ស៊ិក ជំនួសឲ្យនាយករដ្ឋមន្ត្រី Charles Michel ដែលកំពុងត្រៀមខ្លួនកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) នៅថ្ងៃទី ១ ខែធ្នូខាងមុខ។
បែលហ្ស៊ិកមាននាយករដ្ឋមន្រ្តីជាស្ត្រីលើកដំបូង - ảnh 1 លោកស្រី Sophie Wilmes បានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបែលហ្ស៊ិក (AFP/TTXVN)

យោងតាមរដ្ឋធម្មនុញ្ញប៊ែលហ្សិក លោកស្រី Sophie Wilmes អាយុ ៤៤ ឆ្នាំនឹងក្លាយជានាយករដ្ឋមន្រ្តីជាស្ត្រីដំបូងបង្អស់របស់ប្រទេសនេះ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រ Philipe តែងតាំងតំណែងនេះ។ លោកស្រី Sophie Wilmes បានជាប់ឆ្នោតជាសមាជិកសភាបែលហ្ស៊ិកលើកដំបូងនាឆ្នាំ ២០១៤។ លោកស្រីត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់លោក Michel ។ គណៈរដ្ឋមន្រ្តីមួយ បានជ្រើសតាំងលោកស្រីអោយធ្វើជានាយករដ្ឋមន្រ្តីបន្តវេន។ គួរបញ្ជាក់ថា បែលហ្ស៊ិកធ្លាប់បានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១១ ជាពេលវេលាដែលប្រទេសនេះស្ថិតក្នុងស្ថានភាពគ្មានរដ្ឋាភិបាលក្នុង       រយៈពេល ៥៤១ ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ